បរទេស៖ Dortmund បានដាក់បម្រាមមិនអនុញ្ញាតិអោយ Jadon Sancho វិលត្រឡប់ទៅកាន់ប្រទេស អង់គ្លេសវិញក្នុងកំឡុងពេលនៃពិធីបុណ្យណូអែល និង ឆ្លងឆ្នាំសាកល ដែលនិងខិតជិតចូលមកដល់នៅចុងសប្តាហ៏នេះដោយសារពួកគេចង់បង្ការមិនអោយឆ្លងមេរោគកូវីត-១៩ យោងតាមការលើកឡើងរបស់ Michael Zorc នាយកផ្នែកកីឡារបស់ក្លឹប។
កីឡាករវ័យ ២០ ឆ្នាំរូបនេះនៅតែតស៊ូលេងនៅលីកកំពូលអាឡឺម៉ង់ ក្នុងរដូវកាលនេះ ក្រោយពីបរាជ័យផ្ទេរទៅកាន់ក្លឹបបិសាចក្រហមMan. United កាលពីដើមរដូវកាលដោយសារតែមិន ត្រូវគ្នាលើតម្លៃផ្ទេរដែលDortmundត្រូវការខ្ពស់ពេក។
ម្ចាស់ជើងឯកអង់គ្លេស២០សម័យត្រូវបានគេរំពឹងថានឹងព្យាយាមដេញថ្លៃម្តងទៀតសម្រាប់អតីតកីឡាករយុវជនថ្នាលក្រុម Manchester City នៅខែមករានេះទោះបី Sancho នៅមិនទាន់ រកបានគ្រាប់បាល់ស៊ុតបញ្ចូលទីនៅBundesligaតែបានបង្កើតឪកាសសម្រាប់មិត្តរួមក្រុមរកគ្រាប់បាល់បាន៣ គ្រាប់ ហើយនិង២គ្រាប់ទៀតនៅ ក្របខណ្ឌ Champion League និង DFB-Pokal១គ្រាប់ផងដែរ។
ប្រទេសអាឡឺម៉ង់គឺជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនដែលហាមឃាត់ការហោះហើរពីចក្រភពអង់គ្លេសក្រោយរកឃើញករណីឆ្លងជំងឺកូវីត-១៩ជាថ្មី ខណៈSancho បានត្រៀមផែនការដំណើរកំសាន្តទៅកាន់ North Rhine-Westphalia មុនពេលត្រលប់មកហ្វឹកហាត់វិញនៅថ្ងៃទី ២៩ ខែធ្នូ៕
ប្រភពព័ត៍មាន៖ Sportsmole