បរទេស៖ លោក Jordi Farre បានសារភាពថារូបលោកពិតជាចង់ចុះកុងត្រាយកខ្សែប្រយុទ្ធ Marcus Rashford របស់ក្លឹប Manchester United។

លោក Jordi Farre ដែលជាបេក្ខជនម្នាក់ក្នុងការធ្វើជាប្រធានក្លឹបអ្នកមានបុណ្យ FC Barcelona គិតថា Barcelona បច្ចុប្បន្នគឺត្រូវការពង្រឹងតំបន់ប្រយុទ្ធរបស់ថែមទៀត ហើយបានសារភាពត្រង់ៗថារូបលោកពិតជាចង់នាំយកខ្សែប្រយុទ្ធឆ្នើម Marcus Rashford របស់ក្លឹបបិសាចក្រហម Manchester United ទៅកាន់ទឹកដី Camp Nou នៅពេលលោកឡើងកាន់តំណែង។

គួរបញ្ចាក់ផងដែលថាអតីតប្រធានក្លឹប Barca លោក Josep Maria Bartomeu បានលាលែងពីតំណែងកាលពីខែតុលាកន្លងទៅ ខណៈបច្ចុប្បន្នក្លឹប FC Barcelona កំពុងតែរៀបចំការបោះឆ្នោតស្វែករកប្រធានក្លឹបថ្មី ហើយការប្រកាសជាផ្លូវការណ៍នឹងធ្វើឡើងក្នុងខែមករាខាងមុខនេះ៕
ប្រភពព័ត៍មាន៖ 90min
