បរទេស៖ ក្រុមសេះបង្កង់ Juventus បានរងនូវការបរាជ័យក្នុងក្របខ័ណ្ឌ Serie A លើកដំបូងនៃរដូវកាលនេះខណៈដែលពួកគេនៅសល់កីឡាករតែ ១០ នាក់កំលុងពេលចាញ់ក្រុមភ្ញៀវ Fiorentina ដោយលទ្ធផល៣ទល់និង០ កាលពីយប់ថ្ងៃអង្គារ។
/cdn.vox-cdn.com/uploads/chorus_image/image/68570676/1292624602.0.jpg)
បន្ទាប់ពីត្រូវកីឡាករ Dusan Vlahovic រកបានគ្រាប់បាល់នាំមុខមុននៅត្រឹមនាទីទី៣ កីឡាករអន្តរជាតិកូឡុំប៊ីJuan Cuadrado អតីតកីឡាកររបស់ក្រុមតោខៀវ Chelsea ត្រូវបានបណ្តេញចេញក្រោយប៉ះទង្គិច គ្នាជាមួយកីឡាករ Gaetano Castrovilli នៅនាទីទី ១៨ ។ ខ្សែប្រយុទ្ធ Cristiano Ronaldo មានឪកាសវាយបកដោយ តែតបាល់បញ្ចូលទីវាយបកតាមស្មើ តែជាបាល់Offside មុនពេលLobo Silva ធ្វើអោយចូលទីខ្លួនឯង ខណៈ Martin Caceres បន្ថែមគ្រាប់បាល់ទី៣សម្រាប់ក្រុមម្ចាស់ផ្ទះ។

បរាជ័យសប្តាហ៏ទី១៣នេះបានធ្វើអោយក្រុមការពារតំណែងជើងឯកបាត់បង់៣ពិន្ទុ និងធ្លាក់មកលេខរៀងទី ៤ នៅក្របខណ្ឌ Serie A និងមានគម្លាត ៧ ពិន្ទុពីក្រុមលេខ១ AC Milan៕
ប្រភពព័ត៍មាន៖ BBC
 
                