បរទេស៖ ខ្សែប្រយុទ្ធ Gabriel Jesus និងខ្សែការពារស្តាំ Kyle Walker បានធ្វើតេស្តវិជ្ជមានមេរោគ កូវីត ១៩ ស្របពេលកីឡាករទាំងពីរនាក់របស់ក្លឹប Man City ត្រូវបានដាក់អោយនៅដាច់ដោយឡែ កពីក្រុមគ្រួសារនិង មិត្តរួមក្រុមយោងតាមច្បាប់ក្របខ័ណ្ឌ Premier League និងរដ្ឋាភិបាល របស់ចក្រភពអង់គ្លេស។
ក្រុមមេឃខៀវ Man City និងត្រូវអវត្តមានកីឡាករទាំងពីររូបពេលជួប Newcastle United នៅថ្ងៃអាទិត្យទី ២៦ ខែធ្នូ មុនពេលជួប Everton ពីរថ្ងៃក្រោយមកនិងបន្តជួប Chelsea នៅថ្ងៃទី ៣ ខែមករាឆ្នាំថ្មី។ក្លឹបស្វាគមន៏ការវិលត្រលប់របស់ខ្សែប្រយុទ្ធរកគ្រាប់បាល់ច្រើនបំផុតប្រវត្តិសាស្រ្តរបស់ក្លឹបគឺ Sergio Aguero ក្រោយពីមានបញ្ហារបួសជង្គង់តែបានចូលលេង១៦នាទីក្នុងនាមកីឡាករបម្រុង កាលពីថ្ងៃអង្គារ។
Jesus កីឡាករអន្តរជាតិ ប្រេស៊ីលវ័យ២៣ឆ្នាំរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី ៤ គ្រាប់ហើយនៅរដូវកាលនេះខណៈ Walker មានវ័យ ៣០ ឆ្នាំទើបតែវិលត្រលប់មកបង្ហាញខ្លួនក្រោយពីរងពិន័យក្រោយរំលោភគោលការណ៍ណែនាំកំលុងការរីករាលដាលនៃមេរោគកូវីត-១៩។ Man City មាន ៨ ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Liverpool តែមាន១ប្រកួតនៅក្នុងដៃ៕
ប្រភពព័ត៍មាន៖ BBC