បរទេស៖ ក្លឹបបិសាចក្រហម Manchester United និងកញ្រ្ចោងខៀវ Leicester City បានចែកគ្នាម្នាក់១ពិន្ទុនៅថ្ងៃ Boxing Day នៃក្របខណ្ឌបាល់ទាត់ Premier League។
ខ្សែប្រយុទ្ធឆ្នើម Marcus Rashford បានរកគ្រាប់នាំមុខអោយក្រុម Manchester United នៅនាទីទី២៣ដោយការបញ្ចូនបាល់យ៉ាងល្អដោយខ្សែបម្រើ Bruno Fernandes ប៉ុន្តែនៅនាទីទី៣១កីឡាករ Harvey Barnes បានទាត់បញ្ចូលទីពីចំងាយបានយ៉ាងល្អ ខណៈនៅសល់១១នាទីវគ្គទី២ Bruno Fernandes បានបង្កើតក្តីសង្ឃឹមអោយ Man Utd ឡើងវិញ ប៉ុន្តែទោះបីជាយ៉ាងណាត្រូវបានខ្សែប្រយុទ្ធ Jamie Vardy ដាក់មួយគ្រាប់ចុងម៉ោងធ្វើលទ្ធផលបញ្ចប់ការប្រកួតបានត្រឹឹម២ទល់នឹង២។
១០ប្រកួតក្រៅដីចុងក្រោយរបស់ Man Utd នៅមិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេ ខណៈបច្ចុប្បន្នពួកគេមាន២៧ពិន្ទុ នឹងឈរនៅលេខ៣តាមពីក្រោយ Leicester City ១ពិន្ទុប៉ុណ្ណោះ៕