បរទេស៖ ខ្សែ​ការ​ពារ Semi Ajayi បាន​រក​គ្រាប់បាល់​តាម​ស្មើ​មនៅ​ពេល​ប្រកួត​ជាមួយនឹងក្រុម​ជើង​ខ្លាំង Liverpool ដើម្បី​ជួយ​ឲ្យ​ក្រុម West Brom ដណ្តើម​បានពិន្ទុ​ជា​លើក​ដំបូង​ក្នុង​ពេល​បញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ ១-១ កាលពីថ្ងៃ​អាទិត្យ ក្រោម​ការដឹកនាំ​របស់​លោក Sam Allardyce​។

ក្រុម​របស់​លោក Jurgen Klopp ហាក់​នឹង​ត្រូវ​នាំមុខ​៥ពិន្ទុ​ដាច់​លើ​កំពូល​តារាង​នៃក្រប​ខ័ណ្ឌ Premier League ទៅហើយ នៅពេល​ដែល Sadio Mane បាន​ប្រើ​ទ្រូង​ទទួល​បាល់​ពីការ​បញ្ជូន​​របស់​កីឡាករ Joel Matip បាន​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាងល្អ​។ លោក Klopp បាន​ទទួលស្គាល់​ថា៖ «បញ្ហា​ដែល​ខ្ញុំ​មាន​គឺ​ថា ខ្ញុំ​គិត​ថា ក្រុម West Brom ស័ក្កសម​​ក្នុង​ការ​ទទួល​បាន​ពិន្ទុ​។ វា​ជា​កំហុសរបស់​យើង ប៉ុន្តែ ពួក​គេ​ស័ក្តិ​សម​នឹង​ទទួល​បាន​១ពិន្ទុ នៅ​តង់​ទី​២​»​។

គ្រូបង្វឹក​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «យើង​មិន​មែន​ស្ថិត​នៅ​កន្លែង​កម្សាន្ត​ឡើយ និង​ឈ្នះ​ការ​ប្រកួត​កីឡា​បាល់​ទាត់ ដោយ​សារ​តែ​យើង​ចង់​ឈ្នះ​ឡើយប៉ុន្តែ យើង​ត្រូវ​តែ​ខិត​ខំព្យា​យាម​ដណ្តើម​ឲ្យ​បាន​ជ័យ​ជម្នះ​នោះ ហើយ​យើ​ងត្រូវ​តែ​លេង​ដើម្បី​ដណ្តើម​ឲ្យ​បាន​ជ័យ​ជម្នះ​។ យើង​ត្រូវ​តែ​បញ្ចប់​ស្ថាន​ភាព​ផ្សេង​ៗ និង​ត្រូវ​តែ​ឆ្លង​ឲ្យ​ផុត​ក្នុង​ដំណាក់​កាល​ដ៏​ត្រឹមត្រូវ​»​៕

ប្រភព​ព័ត៌​មាន៖ BBC