បរទេស៖ ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបអ្នកមានបុណ្យ FC Barcelona កីឡាករ Lionel Messi រូបគេនឹងមិនធ្វើការសម្រេចចិត្តអ្វីទាំងអស់អំពីអនាគតរបស់ខ្លួនរហូតដល់ចប់រដូវកាលនេះ។

កុងត្រារបស់ Lionel Messi នឹងផុតកំណត់នៅរដូវក្តៅនេះ ហើយមានន័យថារូបគេនឹងអាចចូលរួមក្លឹបណាបានទាំងអស់ក្រៅពីក្លឹបនៅក្នុងប្រទេសអេស្ប៉ាញដោយមិនមានតម្លៃខ្លួននៅខែមករា។ Manchester City និង Paris St-Germain គឺជាក្លឹបដែលចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីននេះខ្លាំងជាងគេ ទោះបីជាក្លឹប Barcelona នៅតែមានទំនុកចិត្តបញ្ចុះបញ្ចូលម្ចាស់ពាន Ballon d’Or ៦សម័យកាលនេះអោយបន្តនៅលើសពីរដូវកាលនេះក៏ដោយ។

បើយោងតាមបទសម្ភាសន៍ជាមួយនឹងសារព័ត៍មាន La Sexta កីឡាករ Messi បាននិយាយថារូបគេនឹងមិនធ្វើការចរចាជាមួយនឹងក្លឹបណាទាំងអស់រហូតដល់ចប់រដូវកាលនេះ៕
ប្រភពព័ត៍មាន៖ 90min
 
                