បរទេស៖ លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅក្រុមបិសាចក្រហម Man United បាននិយាយថាក្លឹបកំពុងពិភាក្សាដើម្បីដំណើរការពន្យាពេលកិច្ចសន្យាដល់ខ្សែប្រយុទ្ធចាស់វស្សា Edinson Cavani អោយបន្តអាជីព នៅកីឡាដ្ឋាន Old Trafford បន្តទៀត។
កីឡាករអន្តរជាតិអ៊ុយរុយហ្គាយវ័យ ៣៣ ឆ្នាំរូបនេះបានចូលរួមជាមួយក្រុមម្ចាស់ជើងឯកអង់គ្លេស២០សម័យរយៈពេលមួយឆ្នាំ និង មានជម្រើសបន្ត១ឆ្នាំទៀតក្រោយចាកចេញពីក្លឹប PSG ដោយគ្មានតម្លៃខ្លួន(Free Transfer)ក្នុងនាមកីឡាករដែលរកគ្រាប់បាល់ច្រើនបំផុតកាលពីខែតុលាកន្លងទៅ។
ទោះបីជាប់ជម្រើស១១នាក់ដំបូងបានតែ១លើក ក្នុងការប្រកួតក្របខ័ណ្ឌ Premier League ប៉ុន្តែCavani រកបានគ្រាប់បាល់បញ្ចូលទី ៣ គ្រាប់ក្នុង ៨ ប្រកួតក្នុងនាមកីឡាករបម្រុង ជាមួយការបង្កើតឪកាសចុងក្រោយ អោយខ្សែបម្រើស្លាប Bruno Fernandes រកគ្រាប់បាល់ក្នុងជំនួបប្រកួតជាមួយ Leicester កាលពីថ្ងៃសៅរ៍៕
ប្រភពព័ត៍មាន៖ BBC