បរទេស៖ អ្នកចាត់ការទូទៅ Mikel Arteta របស់ក្រុមកាំភ្លើងធំ Arsenal មានសុទិដ្ឋិនិយម និងបញ្ជាក់ប្រាប់ថាក្លឹបបានបង្ហាញទម្រង់លេងល្អឡើងវិញជាមួយស្ថានភាពដ៏ល្អខុសពីមុនបន្ទាប់ពីកត់ត្រាជ័យជំនះ២ប្រកួតជាប់គ្នា។
ជាជ័យជំនះលើកទី២ជាប់ៗគ្នាគិតចាប់តាំងពី ខែកញ្ញាក្រោផ្តួលក្រុម Brighton សម្រាប់ការប្រកួតក្របខណ្ឌ Premier League សប្តាហ៏ទី១៦កាលពីយប់ថ្ងៃពុធ រកបានគ្រាប់បាល់ដោយខ្សែប្រយុទ្ធអន្តរជាតិបារាំង កីឡាករ Alexander Lacazette។
គួររំលឹកថាបរាជ័យនៅលើទឹកដី Everton កាលពីថ្ងៃទី ១៩ ខែធ្នូបានធ្វើឲ្យក្រុមមានត្រឹម ៤ពិន្ទុពីលើតំបន់កាត់ចោលបន្ទាប់ពី ១៤ ប្រកួតដែលជាការចាប់ផ្តើមដ៏អាក្រក់បំផុតរបស់ពួកគេគិតចាប់តំាងពីដូវកាល ១៩៧៤-១៩៧៥ ។ ទោះយ៉ាងណា Arsenal បានបង្ហាញទម្រង់លេងល្អឡើងវិញនៅ២ប្រកួតចុងក្រោយបន្ទាប់ពីផ្តួល Chelsea ៣-១ កាលពីចុងសប្តាហ៍មុននិងបន្តជោគជ័យនៅយប់មិញទៀត។ បច្ចុប្បន្នក្រុមបានឡើងមកឈរនៅចំណាត់ថ្នាក់ទី១៣ និងបន្ថយគម្លាតពីតំបន់កាត់ចោលមកនៅត្រឹម៩ពិន្ទុ៕
ប្រភពព័ត៍មាន៖ BBC