បរទេស៖ ក្រុម Liverpool បានខ្ជះខ្ជាយឱកាសក្នុងការបន្ថែមការនាំមុខរហូតដល់ទៅ៥ពិន្ទុនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League នៅក្នុងការប្រកួតចុងក្រោយនៃក្របខ័ណ្ឌកំពូលរបស់អង់គ្លេស នៅឆ្នាំ២០២០នេះ បន្ទាប់ពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយនឹងក្រុម Newcastle កាលពីថ្ងៃពុធ។
លទ្ធផលស្មើនៅកីឡដ្ឋាន St James’ Park មានន័យថា ក្រុមម្ចាស់ជើងឯកមួយនេះ នឹងឈានចូលឆ្នាំថ្មី ជាមួយនឹងការនាំមុខ៣ពិន្ទុលើក្រុម Manchester United ក្រោយពីបានលេងការប្រកួតច្រើនជាងគូប្រកួតខ្លួន១លើក។ ប៉ុន្តែ ពួកគេនឹងសោកស្តាយចំពោះការខ្ជះខ្ជាយឱកាសជាច្រើនរបស់ពួកគេ ខណៈដែលពួកគេបានគ្រប់គ្រងការប្រកួតជិត៧០%។ លោក Klopp ក៏បានសម្តែងការសោកស្តាយចំពោះការការខ្វះភាពមុតស្រួចក្នុងតំបន់ប្រយុទ្ធផងដែរ។
លោកបានប្រាប់បណ្តាញសារព័ត៌មាន BBC ថា៖ «អ្នកមិនអាចគិតថា ខ្ញុំត្រូវតែប្រាប់ក្រុមរបស់ខ្ញុំឲ្យមានមោទនភាពឡើយ ប៉ុន្តែ ខ្ញុំចូលចិត្តទម្រង់លេងរបស់ពួកគេ។ ទម្រង់លេងពិតជាល្អ។ តើយើងអាចលេងកីឡាបាល់ទាត់ឲ្យបានល្អប្រសើរជាងនេះបានទេ? ពិតមែនហើយ ប៉ុន្តែ ក្នុងការប្រកួតនេះ យើងបានបង្កើតឱកាសគ្រប់គ្រាន់ហើយដើម្បីឈ្នះ»៕
ប្រភពព័ត៌មាន៖ Channel News Asia