បរទេស៖ ខ្សែប្រយុទ្ធក្លិបបិសាចក្រហម Manchester United កីឡាករ Edinson Cavani បានធ្វើការសុំទោសនិងថ្លែង​អំណរគុណដល់អ្នកគាំទ្រចំពោះសារគាំទ្ររបស់ពួកគេបន្ទាប់ពីកីឡាករវ័យ៣៣ឆ្នាំ រូបនេះត្រូវបានសហព័ន្ធ​បាល់​ទាត់​អង់គ្លេស FA ដាក់ពិន័យព្យួររូបគេចំនួន៣ប្រកួត។

Manchester United's Cavani banned for three games for racial post | Football News | Al Jazeera

Cavani ទើបតែទទួលយកការពិន័យនេះសម្រាប់ការប្រកួតដំបូងពេលផ្តួល Aston Villa ដើម្បីឡើងមកឈរនៅ ទីកំពូលជាមួយ Liverpool និងបន្តអវត្តមានជាលើកទី២ជាមួយ Manchester City ( ការប្រកួតក្របខណ្ឌ Carabao Cup ) និង បន្តអវត្តមានជាលើកចុងក្រោយពេលជួប Watford ( នៅការប្រកួតក្របខណ្ឌ FA Cup ) ព្រមជា​មួយ​ការផាកពិន័យជាទឹកប្រាក់ ១០០,០០០ ផោនផងដែរ។

Edinson Cavani: Manchester United star handed three-match ban by FA over social media post - CNN

គួររំលឹកថា Cavani បានសរសេរពាក្យលើបណ្តាញសង្គម Instagram ប្រើពាក្យរើសអើងជាតិសាសន៍ដោយ​សរសេរ​ពាក្យជាភាសាអេស្បាញ Negreto មានន័យថាស្បែកខ្មៅក្រោយពេលរកបាន​គ្រាប់បាល់២គ្រាប់​ដើម្បី​ជួយ ​Man Utd ផ្តួល Southampton ក្នុងលទ្ធផល៣ទល់និងកាលពីខែតុលាកន្លងទៅ។ទោះយ៉ាង​ណាកីឡាករ​អន្តរ​ជាតិអ៊ុយរូហ្គាយ បានលុបចោលការបង្ហោះនេះបន្ទាប់ពីរងការរិះគន់ជាខ្លាំង និងដឹងខ្លួនថាត្រូវប្រឈមនិងផ្លូ​វ​ច្បាប់​ផ្នែកក្រមសីលធម៌៕

 

ប្រភពព័ត៍មាន៖ Metro