បរទេស៖ ក្រុមមាន់ខ្នាយមាស់ Tottenham Hotspur បានឡើងទៅឈរនៅចំណាត់ថ្នាក់៣នៃតារាង English Premier League ក្រោយឈ្នះក្រុម Leeds United ដោយលទ្ធផល៣ទល់នឹង០។
ក្រុម Hotspur បានធ្វើការនាំយកមុខក្រុម Leeds United ដោយការទាត់បាល់ពិន័យ១១ម៉ែត្រដោយកីឡាករ Harry Keane នៅនាទីទី២៩ ក្រោយមកកីឡាករ Son Heung Min និង Toby Alderweireld រកបានម្នាក់មួយគ្រាប់ទៀតដែលជាគ្រាប់សម្រេចសេចក្តីការប្រកួតមួយនេះ។
គួរបញ្ចាក់ផងដែលថាក្លឹប Hotspur បច្ចុប្បន្នកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៣នៅតារាង Premier League ដោយពួកគេមាន២៩ពិន្ទុ ខណៈខុសគ្នាពីក្រុមកំពូលតារាង Manchester United និង Liverpool ចំនួន៤ពិន្ទុ៕