បរទេស៖ អតីតគ្រូបង្វឹក Tottenham និង Southampton លោក Mauricio Pochettino ត្រូវបាន​តែងតាំង​ជាគ្រូ​បង្វឹកបង្គោលឈុតធំថ្មីប្រចាំក្លឹបយក្សបារាំង Paris St-Germain ជាផ្លូវការណ៏​កាល​ពីថ្ងៃសៅរ៏។

Paris Saint-Germain name Mauricio Pochettino as club's new coach

ការទទួលតួនាទីថ្មីរបស់អ្នកចាត់ការទូទៅ សញ្ជាតិអាហ្សង់ទីនវ័យ ៤៨ ឆ្នាំរូបនេះគឺដើម្បី​ស្នង​តំណែង​អតីតគ្រូបង្វឹកលោក Thomas Tuchel ជនជាតិអាល្លឺម៉ង់ ដែលត្រូវក្លឹបសម្រេចចែកផ្លូវគ្នាកាល​ពីថ្ងៃទី​២៩ ខែធ្នូក្រោយចូលមកកាន់កាប់កីឡាដ្ឋាន Parc des Princes បាន ២ឆ្នាំកន្លះ។ ​ម្ចាស់​ជើង​ឯក ​Ligue-១ បារាំងបាធ្វើកិចច្ចព្រមព្រៀងជាមួយលោកPochettino អោយចូលមកដឹកនាំក្រុម​រហូត​ដល់​ថ្ងៃ​ទី ៣០ ខែមិថុនា​ឆ្នាំ ២០២២ ជាមួយនឹងជម្រើសបន្តកិច្ចសន្យា១ឆ្នាំបន្ថែមទៀត។

Mauricio Pochettino – 21newstv

លោក Pochettino ដែលធ្លាប់ជាកីឡាករលេងឱ្យ PSG ចន្លោះឆ្នាំ ២០០១ និង ២០០៣ មិន​មានក្លឹបដឹកនាំនោះទេ ក្រោយពីត្រូវបានអតីតក្លឹបTottenham បញ្ចប់តួនាទីចាប់តាំងពីខែវិច្ឆិកាឆ្នាំ ២០១៩ កន្លងទៅ។ PSG ឈរនៅលេខ ៣ ក្នុងលីគទី ១ ហើយនឹងត្រូវប៉ះ Barcelona នៅវគ្គ ១៦ ក្រុម​ចុងក្រោយនៃក្របខ័ណ្ឌ Champions League នៅខែកុម្ភៈនិងខែមីនា៕

 

ប្រភពព័ត៍មាន៖ BBC