បរទេស៖ ក្រុមកាំភ្លើងធំ Arsenal បានវិលត្រលប់មកបង្ហាញទម្រង់លេងល្អសាជាថ្មីទៀតនៅ លីគកំពូល អង់គ្លេស ក្រោយផ្តួលក្រុមដែលកំពុងតស៊ូនៅបាតតារាង West Brom ក្នុងលទ្ធផល៤ទល់និង០នៅឯ កីឡាដ្ឋាន The Hawthorns ក្រោមតំណក់ព្រិលធ្លាក់នារដូវរងារកាលពីយប់ថ្ងៃសៅរ៏។

Arsenal player ratings vs West Brom as Tierney, Saka and Smith Rowe bring the heat in the snow - football.london

៤គ្រាប់របស់ក្រុមលោក Arteta រកបានដោយខ្សែបម្រើ-ការពារស្លាបឆ្វេង Kieran Tierney មានឪកាស​រក​បាន​គ្រាប់បាល់ស៊ុតបញ្ចូលទីនាំមុខនៅពាក់កណ្តាលតង់ទី ១នាទីទី២៥ មុនពេល Bukayo Saka បានរក​គ្រាប់​បាល់បញ្ចូលទីគ្រាប់ទី២ត្រឹមតែ៣នាទីក្រោយមកបន្ទាប់ពីការបញ្ចូនបាល់របស់ Granit Xhaka។

W Brom 0 - 4 Arsenal - Match Report & Highlights

ចូលមកដល់តង់ទី២ខ្សែប្រយុទ្ធជួរមុខ Alexandre Lacazette បានបន្ថែមគ្រាប់ទី ៣ និងទី ៤ នៅនាទីទី៦០​និង ៦៤ ធ្វើអោយក្រុមម្ចាស់ផ្ទះតដៃលែងរួច។ លទ្ធផល នៅសប្តាហ៏ទី១៧នេះគឺជា ជ័យជម្នះលីគទី ៣ របស់ Arsenal បន្ទាប់ពីពួកគេខកបំណងជួបបរាជ័យ ៧ ជាប់ៗគ្នានាពេលកន្លងមក។រីឯក្រុមចំណាត់ថ្នាក់ទី១៩ West Brom បានបន្តបរាជ័យមិនទាន់ស្គាល់ឈ្នះលើកទី៤ ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Sam Allardyce៕