បរទេស៖ ខ្សែ​ប្រយុទ្ធ Cristiano Ronaldo បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ ខណៈ​ដែលក្រុម​ម្ចាស់​ជើង​​ឯក Juventus បាន​ស្តារ​មុខ​មាត់​ពីការ​រង​បរា​ជ័យ​ជាលើក​ដំបូង​របស់​ខ្លួន​​ក្នុងក្រប​ខ័ណ្ឌ Serie A នៅ​រដូវ​កាល​នេះ តាមរយៈ​ការ​ផ្តួល​ក្រុម Udines ក្នុងលទ្ធ​ផល ៤-១ កាលពីថ្ងៃ​អាទិត្យ ដើម្បី​ឡើង​ទៅ​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ​៥​។

ក្លិប​មាន​មូលដ្ឋាន​នៅ​ទីក្រុង Milan កំពុង​តែ​នាំមុ​លើ​​កំពូល​តា​រាងលីក ខណៈ​ដែល​ក្រុម Juventus ដេញ​តាមពីក្រោយ​១០ពិន្ទុ ជាមួយនឹង​ការ​សល់​១​ប្រកួត​ក្នុង​ដៃ​។ ក្រុម​កំពុង​នាំមុខ AC Milan បនា​រក្សា​ការនាំមុខ​១ពិន្ទុ​លើ​ក្រុម Inter ក្រោយពី​បាន​យកឈ្នះក្នុងលទ្ធ​ផល ២-០ លើក្រុម Benevento បើ​ទោះ​បី​បាន​លេង​ការ​ប្រកួត​​ជាមួយនឹង​សមា​ជិក​១០នាក់​រយៈ​ពេល​១​ម៉ោង​ក៏ដោយ​។ ដោយឡែក ក្រុម Inter បាន​​បន្ថែម​កំណត់ត្រា​ឈ្នះ​ជាប់​ៗគ្នា​របស់​ខ្លួន​រហូត​ដល់​៨​ប្រកួត តាមរយៈ​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល ៦-២ លើ​​ក្រុម Crotone ខណៈ​ដែល Lautaro Martinez បាន​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់​។

លោក Stefano Pioli ដែល​ក្រុម​របស់​លោក​មិនស្គាល់​ចាញ់​សោះ​ក្នុង​ចំណោម​ការ​ប្រកួតលីក​២៧​លើក បើ​គិត​ចាប់​តាំង​ពី​ខែ​មីនា​នោះ បាន​ឲ្យដឹងថា៖ «យើង​មិន​​បាន​ធ្វើ​ឲ្យ​ខ្លួន​យើង​ធ្លាក់​ចូល​ក្នុង​សម្ពាធដោយ​សារ​តែលទ្ធផល​ពី​គូ​ប្រកួត​របស់​យើង​ឡើយ​។ យើង​​មាន​មហិច្ឆតា យើងមិន​លាក់​បាំង​មហិច្ឆតា​​​នោះ ហើយ​យើង​ក៏​មាន​បំណង​ឈ្នះ​​ការ​ប្រកួត​បន្ទាប់​ពេល​ប៉ះ​ក្រុម Juventus ផងដែរ​»៕

ប្រភព​ព័ត៌​មាន៖ Channel News Asia