បរទេស៖ ក្លឹបបិសាចក្រហម Manchester United បំណងចង់នាំយកខ្សែប្រយុទ្ធ Paulo Dybala មកកាន់ទឹកដី Old Trafford ក្នុងរយៈពេលយូរ ដើម្បីមកជំនួសកន្លែងរបស់ Edinson Cavani ដែលជិតផុតកុងត្រា។
កីឡាករ Cavani បានផ្ទេរមកកាន់ Man Utd ពីក្លឹប PSG ដោយគ្មានតម្លៃខ្លួនកាលពីទីផ្សារដោះដូរកីឡាកររដូវក្តៅកន្លងទៅ ដោយកីឡាកររូបនេះយល់ព្រមចុះកិច្ចសន្យារយៈពេលមួយឆ្នាំ បូករួមជាមួយនឹងលក្ខខណ្ឌបន្តមួយឆ្នាំបន្ថែមទៀត។ ប៉ុន្តែបច្ចុប្បន្ន Manchester United មានការភ័យខ្លាចនឹងកីឡាកររូបនេះមិនអាចបង្ហាញទម្រង់លេងឈានដល់កម្រិតកំពូលរបស់ខ្លួនដូចពីមុន ទើបធ្វើ Man Utd មានគម្រោងស្វែករកកីឡាករផ្សេងមកជំនួស។
បើយោងទៅតាមលោក Ian McGarry បានអោយដឹងថាកីឡាករដែល Man Utd ចាប់អារម្មណ៍នាពេលបច្ចុប្បន្ននេះកីឡាករ Dybala របស់ Juventus។ កីឡាករសញ្ចាតិអាហ្សង់ទីនរូបនេះមិនមែនជាខ្សែប្រយុទ្ធកណ្តាលចំតួទេ ប៉ុន្តែកីឡាកររូបនេះអាចលេងបានរ៉ូលជាច្រើននៅតំបន់ប្រយុទ្ធខាងលើ ដូចនេះរូបគេអាចនឹងសាកសមនឹងយុទ្ធសាស្ត្រលេងរបស់លោក Ole Gunnar Solskjaer៕
ប្រភពព័ត៍មាន៖ 90min