បរទេស៖ ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Lautaro Martinez បានស៊ុតបាល់បញ្ចូលទី៣គ្រាប់ ( Hat-trick ) ជួយអោយ​ក្រុមម្ចាស់ផ្ទះ Inter Milan ផ្តួលក្រុមភ្ញៀវបាតតារាង Crotone ៦ទល់និង២ដើម្បីបន្តដាក់​សម្ពាធ​ទៅលើក្រុម​កំពូល​តារាង AC Milan សម្រាប់។

Serie A: Lautaro Martinez hat-trick vs Crotone fires Inter Milan to top of points table - Sports News

ជ័យជំនះនៅលីគកំពូលអ៊ីតាលី Serie A ៨លើកជាប់ៗ គ្នានេះនាំអោយក្រុមលោក Antonio Conte បង្កើនគម្លាត​ខិតកាន់តែជិតនិងមាន ១ពិន្ទុតាមពីក្រោយក្រុម AC Milan ក្រោយ​ពីផ្តួលក្រុម​ចំណាត់​ថ្នាក់លេខ១ ​Benevento​ ក្នុងលទ្ធផល២ទល់និង០។

Inter-Crotone 6-2, il tabellino

អតីតខ្សែប្រយុទ្ធ Man Utd កីឡាករ Remelu Lukaku នៅតែបង្ហាញទម្រង់លេងបានល្អដោយរកបាន​គ្រាប់​បាល់ស៊ុតបញ្ចូលទី១គ្រាប់ និងបង្កើតឪកាស ​( Assist ) បាន១ដងសរុបជាគ្រាប់បាល់ទី៣៥ក្រោយបង្ហាញខ្លួន៥០ដង​សម្រាប់ Inter Milan និងជាគ្រាប់បាល់លើកទី១២ សម្រាប់រដូវកាលនេះ៕

ប្រភពព័ត៍មាន៖ BBC