បរទេស៖ លោក Jurgen Klopp បានទទួលស្គាល់ថា ក្រុម Liverpool កំពុងតែរងឥទ្ធិអាក្រក់ដោយសារតែដំណាក់កាលដ៏លំបាក ក្រោយពីការរងបរាជ័យក្នុងលទ្ធផល ១-០ នៅលើទឹកដីក្រុម Southampton បានធ្វើឲ្យក្រុមម្ចាស់ការពារតំណែងជើងឯកមួយនេះ មិនស្គាល់ឈ្នះសោះក្នុងការប្រកួតក្របខ័ណ្ឌ Premier League ៣លើកចុងក្រោយ។
គ្រាប់បាល់ស៊ុតបញ្ចូលទីនៅវ៩នាទីទី២របស់ Danny Ings គ្រប់គ្រាន់ក្នុងការជួយឲ្យក្រុម Southampton ដណ្តើមបាន៣ពិន្ទុ និងឡើងឈរក្នុងចំណាត់ថ្នាក់លេខ៦ ក៏ដូចជាធ្វើឲ្យលោកគ្រូបង្វឹក Ralph Hasenhuttl បានអបអរយ៉ាងខ្លាំងក្លា នៅពេលបញ្ចប់ការប្រកួត។ Liverpool នៅតែរក្សាការឈរនៅលើកំពូលតារាង ដោយសារតែមានគ្រាប់បាល់ច្រើនជាងក្រុម Manchester United ប៉ុន្តែ បច្ចុប្បន្នបានលេងការប្រកួតច្រើនជាងក្រុមបិសាចក្រហម១ប្រកួត ខណៈដែលក្រុមហង្សក្រហម នឹងត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុម Man United នៅកីឡដ្ឋាន Anfield នៅថ្ងៃទី១៧ ខែមករា។
លោក Klopp ដែលក្រុមរបស់លោកមិនស្គាល់ឈ្នះសោះក្នុងចំណោមការប្រកួតក្របខ័ណ្ឌ Premier League ៣លើកជាប់ៗគ្នា ជាលើកដំបូងបើគិតចាប់តាំងពីខែឧសភា ឆ្នាំ២០១៨នោះ បានឲ្យដឹងថា៖ «នោះគឺជាដំណាក់កាលដ៏លំបាកដែលយើងត្រូវតែទទួលរង។ លុះត្រាតែអ្នកដឹងពីបញ្ហាដែលអ្នកអាចដោះស្រាយបាន ទោះបតែអ្នកមិនខ្វាក់ភ្នែក។ យើងត្រូវតែប្រយុទ្ធ និងលេងដើម្បីឆ្លងឲ្យផុតដំណាក់កាលនេះ»៕
ប្រភពព័ត៌មាន៖ Channel News Asia