បរទេស៖ ក្របខ័ណ្ឌកីឡាបាល់ទាត់ Premier League និងទម្រង់លេងផ្សេងទៀតនៃកីឡាអាជីព នៅប្រទេសអង់គ្លេស នឹងត្រូវអនុញ្ញាតឲ្យបន្តលេងជាធម្មតា បើទោះបីមានការបិទប្រទេសជាថ្មី ដែលត្រូវបានប្រកាសឡើងដោយរដ្ឋាភិបាលអង់គ្លេស កាលពីថ្ងៃចន្ទ។
ប្រជាជនជិត៥៦លាននាក់ នៅអង់គ្លេស នឹងត្រូវវិលត្រឡប់ទៅកាន់ការការរិតត្បិតនានាដោយសារតែវីរុសកូរ៉ូណា ដែលអាចនឹងបន្តរហូតដល់ពាក់កណ្តាលខែកុម្ភៈ ដើម្បីព្យាយាមកាត់បន្ថយអត្រានៃការឆ្លង។ នេះបើយោងទៅតាមការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី Boris Johnson តាមកញ្ចក់ទូរទស្សន៍។ វិធានការនានា ដែលរួមទាំងការបិទសាលាបឋមសិក្សា និងបឋមភូមិ នឹងត្រូវចូលជាធរមាននៅត្រឹមថ្ងៃពុធ ក្រោយពីប្រទេសស្កុតឡេន បានប្រកាសពីវិធានការស្រដៀងគ្នានេះ ដែលនឹងត្រូវចូលជារមាននៅថ្ងៃអង្គារ។
ប៉ុន្តែ បញ្ជីឈ្មោះនៃការលើកលែង ដែលត្រូវបានបញ្ចេញផ្សាយជាសាធារណៈដោយរដ្ឋាភិបាលអង់គ្លេស បានអនុញ្ញាតឲ្យ «អ្នកលេងកីឡាកម្រិតខ្ពស់ និងគ្រូបង្វឹករបស់ពួកគេប្រសិនបើចាំបាច់ ឬឪពុកម្តាយ/អាណាព្យាបាល ប្រសិនបើអត្តពលិកទាំងនោះស្ថិតក្រោមអាយុ១៨ឆ្នាំ ឬមន្ត្រីជាន់ខ្ពស់កីឡា ធ្វើការប្រកួត និងហ្វឹកហាត់បានជាធម្មតា៕
ប្រភពព័ត៌មាន៖ Channel News Asia