បរទេស៖ សហព័ន្ធបាល់ទាត់ប្រទេសអ៊ុយរូហ្គាយបានចេញមកការពារ Edinson Cavani និងស្នើសុំអោយសហព័ន្ធបាល់ទាត់អង់គ្លេស FA ធ្វើការលុបចោលនៅបម្រាម៣ប្រកួតរបស់ Cavani។
កាលពីពេលថ្មីៗនេះសហព័ន្ធបាល់ទាត់អ៊ុយរូហ្គាយបានចេញផុសនៅសេចក្តីថ្លែងការណ៍មួយនៅលើគណនី Twitter ថាសហព័ន្ធបាល់ទាត់អង់គ្លេសហៅកាត់ថា FA ធ្វើការពិន័យទៅលើកីឡាករ Eden Cavani គឺជាការរំលោភបំពាន និងធ្វើការតាមតែអំពីចិត្ត ដោយទង្វើបែបនេះគឺជាការប្រឆាំងទៅនឹងវប្បធម៍ និងរបៀបរស់នៅរបស់ប្រជាជនអ៊ុយរូហ្គាយ។
គួរបញ្ចាក់ផងដែរថាសហព័ន្ធបាល់ទាត់អង់គ្លេសដែលហៅកាត់ថា FA បានសម្រេចពិន័យលើកីឡាករ Edinson Cavani ចំនួន៣ប្រកួត និងជាទឹកប្រាក់់ចំនួន១០០,០០០ ផោន បន្ទាប់ពីខ្សែប្រយុទ្ធរបស់ក្លឹប Manchester United រូបនេះបានធ្វើការផុសអរគុណទៅមិត្តមិត្តភក្តិរបស់ខ្លួនម្នាក់នៅលើគណនី Instagram ជាភាសាអេស្ប៉ាញក្រោយពីជួយអោយ Man Utd យកឈ្នះ Southampton កាលពីពេលកន្លងទៅ៕
ប្រភពព័ត៍មាន៖ 90min