បរទេស៖ ក្របខណ្ឌ Premier League អង់គ្លេសបានបញ្ជាក់នៅថ្ងៃពុធនេះថា ពួកគេបានរកឃើញមានករណីអ្នកឆ្លង​មេរោគកូវីត-១៩វិជ្ជមានមានចំនួន ៤០នាក់ត្រូវបានរកឃើញក្រោយឆ្លងកាត់ការធ្វើតេស្ត៏ចំនួន ២ ដងពោល​គឺនៅ​នៅចុងខែធ្នូឆ្នាំមុននិងដើមខែមករាឆ្នាំថ្មី២០២១នេះ។

Premier League return: dates and kick-off times released - AS.com

នៅក្នុងសេចក្តីប្រកាសជាផ្លូវការណ៏របស់ខ្លួនបានសរសេររៀបរាប់ពីតួលេខចុងក្រោយបំផុតគិតត្រឹមរសៀលថ្ងៃ​អង្គារដោយបង្ហាញថាកីឡាករនិងបុគ្គលិកក្លឹបសរុបចំនួន ១.១១១ នាក់ដែលត្រូវបានធ្វើតេស្ត៏ នៅចន្លោះថ្ងៃទី ២៨ និង ៣១ ធ្នូ ដោយរកឃើញមាន២៨ នាក់វិជ្ជមានមេរោគ Covid-១៩។

EPL Table: Tuesday's Week 24 Results, Scores and 2020 Premier League  Standings | Bleacher Report | Latest News, Videos and Highlights

នៅក្នុងសេចក្តីថ្លែការណ៏បន្តថាការធ្វើតេស្តបានបន្តធ្វើឡើងទៅលើកីឡាករនិងបុគ្គលិកចំនួន ៩៨៤ នាក់ដែល​បន្ថែម​ទៀតនៅចន្លោះថ្ងៃទី ១ និងទី ៣ ខែមករាដើមឆ្នាំ២០២១ដោយរកឃើញមមានវិជ្ជមាន ១២ នាក់បន្ថែម​ទៀត។មានក្លឹបមួយចំនួនបានលើកពេលប្រកួតរបស់ពួកគេដោយសារតែបង្កាការរីករាលដាលនៃមេរោគនេះ ហើយអ្នកដែលរកឃើញថាមានផ្ទុក ត្រូវបានដាក់អោយនៅដាច់ដោយឡែក១០ថ្ងៃពីក្រុមគ្រួសារ មិត្តភក្រ្ត និង បន្តរង់ចាំ ធ្វើតេស្ត៏នៅពេលបន្ទាប់ទៀត៕

 

ប្រភពព័ត៍មាន៖ Sportsmole