បរទេស៖ ខ្សែបម្រើFederico Chiesa រកបានពីរគ្រាប់ខណៈក្រុមជើងឯក Juventus បង្ហាញទម្រង់លេងដ៏ល្អដើម្បីបញ្ចប់ការប្រកួតលីកកំពូលមិនដែលចាញ់របស់ AC Milan រដូវកាលនេះក្នុងលទ្ធផល៣ទល់និង១។

៣គ្រាប់របស់Juventus រកបានដោយខ្សែបម្រើអ៊ីតាលី Chiesa នៅនាទីទី១៨ និង ៦២ ខណៈខ្សែការពារអន្តរ ជាតិអាមេរិកMckennie រកបានគ្រាប់បាល់បាន១គ្រាប់ផងដែរនៅនាទីទី៧៦។ទោះយ៉ាងណាក្រុមម្ចាស់ផ្ទះមានឪកាសរកបាន ១គ្រាប់វាយបកដោយកីឡាករCalabriaនៅនាទីទី៤១ មុនបញ្ចប់ការប្រកួតតង់ទី១។
/cdn.vox-cdn.com/uploads/chorus_image/image/68625078/1221665368.0.jpg)
AC Milan នៅតែឈរនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Serie A ខណៈ Inter Milan ប្រកួតចាញ់ Sampdoria ក្នុងលទ្ធផល២ទល់និង១ ។ Juventus ក្រោមការដឹកនាំរបស់លោកAndrea Pirlo បានចាប់ផ្តើមរដូវកាលការពារតំណែងជើងឯក២០២០-២០២១យ៉ាងលំបាក។ ទោះយ៉ាងណាជ័យជំនះសប្តាហ៏ទី១៥ បានជួយអោយJuventus ឡើងមកឈរនៅចំណាត់ថ្នាក់លេខ៤ ដោយមាន ៧ ពិន្ទុនៅពីក្រោយក្រុម AC Milan៕
ប្រភពព័ត៍មាន៖ BBC
 
                