បរទេស៖ Man United លោក Ole Gunnar Solskjaer រំពឹងថាខ្សែការពារ២រូបគឺកីឡាករអន្តរជាតិអង់គ្លេសខ្សែការពារឆ្វេង Luke Shaw និង ខ្សែការពារកណ្តាល Victor Lindelof នឹងត្រូវប្រកួតជាមួយក្រុម Burnley សម្រាប់ក្របខណ្ឌ Premier League នៅថ្ងៃអង្គារនេះ។ ទាំង Shaw និង Lindelof មិនបានលេងក្នុងពេលក្លឹបផ្តួល Watford សម្រាប់ពានរង្វាន់ FA Cup កាលពីថ្ងៃសៅរ៏នោះទេ ខណៈគ្រូបង្វឹកសញ្ជាតិន័រវេបានផ្លាស់ប្តូរកីឡាករដល់ទៅ ៩រូប។

Man Utd និង មានឪកាសឡើងមកឈរនៅទីកំពូលតារាង Premier League ប្រសិនពួកគេផ្តួលម្ចាស់ផ្ទះ Burnley នៅកីឡាដ្ឋាន Turf Moor ដែលជាកំលាំងចិត្តសម្រាប់ពួកគេផងដែរមុនពេល ធ្វើដំណើរទៅកាន់ទឹកដី Anfield ជួបក្រុមការពារតំណែងជើងឯកគឺហង្សក្រហម Liverpool នៅថ្ងៃអាទិត្យ។

លោក Solskjaer បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតនាថ្ងៃនេះថា Lindelof និង Shaw បានមក ហ្វឹកហាត់នៅថ្ងៃនេះមុនពេលធ្វើដំណើរទៅកាន់ទឹកដី Lancashire ខណៈ Paul Pogba និង Eric Bailly បានត្រឹម ចូលរួមដំណើរជាមួយមិត្តរួមក្រុមប៉ុណ្ណោះ៕
ប្រភពព័ត៍មាន៖ Metro
