បរទេស៖ កីឡាករនៅក្របខ័ណ្ឌ Premier League បាន​ផ្តល់បទសម្ភាសន៏គេហទំព័រ BBC Sport ថា​វា​គឺ​ជារឿងដែលពិបាកក្នុងការទទួលយកក្រមវិន័យ ដែលមិនអោយកីឡាករក្នុងក្រុមមានការអបអរ​សាទរ​គ្រាប់​បាល់​ស៊ុត​បញ្ចូលទីបន្ទាប់ពីមានការកើនឡើងបន្តបន្ទាប់នៃករណីឆ្លងមេរោគកូវីត-១៩នៅក្នុង​ប្រទេ​ស​​អង់​គ្លេស​។

Premier League stars warned over goal celebrations by government amid covid crisis - Mirror Online
កីឡាករដែលមិនត្រូវបានស្គាល់អត្តសញ្ញាណបន្តថាៈវាពិបាកនឹងស្រមើស្រមៃមើលថាខ្ញុំមិនគួរអបអរ​សាទរដោយសារតែខ្លាចឆ្លង Covid-១៩ ។មិនមែនជាការយល់ឃើញរបស់ខ្ញុំតែមួយនោះ​ទេ ។
គួរកត់សម្កាល់ថានៅដើមសប្តាហ៏នេះមានការអបអរសាទរគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ Sheffield Utd, Man. United, Man. City និង Fulham ។

Team celebrations, spitting and swapping shirts 'will be banned' under Premier League protocols | Daily Mail Online

មួយ​វិញទៀ​ត​ក្របខណ្ឌPremier Leagueក៏ ចង់ឱ្យ កីឡាករនិងបុគ្គលិកចៀសវាង​ទំនាក់​ទំនងមិន​ចាំបាច់​ផ្សេងៗ​ ប្រសិន​ជា​អាច​គឺមិនត្រូវមានការជួបជុំគ្នា ក្រៅពីពេលហ្វឹកហាត់នោះទេ៕

 

ប្រភពព័ត៍មាន៖ BBC