បរទេស៖ អ្នកចាត់ការទូទៅក្លឹប Paris St-Germain លោក Mauricio Pochettino បានធ្វើតេស្ត៍វិជ្ជមាន​រកឃើញមេរោគកូវីត-១៩ ហើយលទ្ធផលនេះ នឹងធ្វើអោយរូបលោកត្រូវខកខានដឹកនាំក្រុមធ្វើការ​ប្រកួត​ពាន​រង្វាន់Ligue-១ នៅ២លើកបន្ទាប់ទៀតគឺត្រូវជួប Angers នៅថ្ងៃសៅរ៏និងបន្តជួប​Montpellier នៅថ្ងៃសុក្រ​សប្តាហ៏​ក្រោយ។

Mauricio Pochettino: Paris St-Germain boss tests positive for Covid-19 -  BBC Sport
អតីតគ្រូបង្វឹក Espanyol,Southampton និង Tottenham វ័យ ៤៨ ឆ្នាំរូបនេះបានឡើងកាន់តំណែង​កាល​ពីដើមឆ្នាំ២០២១ហើយបានឈ្នះពានរង្វាន់ដំបូងគឺពានបើករដូវកាលTrophee Des Champions បន្ទាប់ពី ផ្តួលMarseille ក្រោយដឹកនាំការប្រកួតសរុប៣លើកបន្ទាប់ពីចូលមកជំនួសតំណែងលោកThomas Tuchel។

Pochettino is an exceptional coach' - New PSG boss hailed by Marquinhos  after breaking trophy duck | Goal.com
ជំនួយការរបស់គ្រូបង្វឹកអាហ្សង់ទីនរូបនេះគឺ លោកJesus Perez និង Miguel D’Agostino នឹងបន្ត​ដឹកនាំPSGធ្វើការប្រកួតខណៈក្រុមការពារតំណែងជើងឯកលីកកំពូលបារាំងរូបនេះធ្វើបានល្អ ដោយ​ឈ្នះ ៧ ដងក្នុង ៨ ប្រកួតចុងក្រោយនិងឈរនៅលេខរៀងទី ២ មានគម្លាត១ ពិន្ទុពីក្រុមនាំ​មុខ​តារាង​Lyon៕

 

ប្រភពព័ត៍មាន៖ BBC