បរទេស៖ Christian Eriksen របស់ Inter Milan មានបំណងចង់វិលត្រឡប់ទៅកាន់អតីតក្លឹបមាន់ខ្នាយមាស Tottenham Hotspur នៅខែមករានេះយោងគេហទំព័រ​ Sky Sport បានចុះផ្សាយ។

Inter Coach Antonio Conte: "I Hope Christian Eriksen Believes In Himself More After Fiorentina Win"
ខ្សែបម្រើអន្តរជាតិដាណឺម៉ាករូបនេះបានចាកចេញពីក្រុម Tottenham ទៅកាន់កីឡាដ្ឋាន San Siro កាលពី​ខែមករា​ឆ្នាំមុនប៉ុន្តែរកបាន ៤គ្រាប់ និងបង្កើតឪកាស ៣ ដងប៉ុណ្ណោះក្នុងការបង្ហាញខ្លួន ៤០ លើកគ្រប់ក្របខណ្ឌ ប្រកួតទាំងអស់​។ យ៉ាងណាមិញរដូវកាលនេះ Erikssen នៅមិនទាន់រកគ្រាប់បាល់បាននៅឡើយទេ ស្របពេលលោក Antonio Conte មិនបានចាត់ទុករូបគេក្នុងក្រសែភ្នែកនោះឡើយ។

Tottenham Hotspur: Fabrizio Romano's update on Christian Eriksen leaves some fans unimpressed | thisisfutbol.com

ក្រុមម្ចាស់ជើងឯករង Europa League បានសម្រេចដាក់លក់កីឡាករវ័យ ២៨ឆ្នាំរូបនេះនិងក្នុងលក្ខណ្ឌ​ខ្ចី​ជើងប្រសិ​ន​មានសំណើរសមរម្យ ស្របពេលគ្រូបង្វឹកលោក Jose Mourinho កំពុងសម្លឹងនិងត្រៀមចរ​ចារជាមួយ Inter Milan ដើម្បីនាំយក Eriksen មករួមក្រុមនៅពេលទីផ្សារដោះដូរកីឡាករកំពុងបើកដំណើរការជាលើកទី២ នៅរដូវកាល​នេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole