បរទេស៖ អ្នកចាត់ការទូទៅលោក Sam Allardyce បាននិយាយថា West Brom នៅតែមានក្តីសង្ឃឹមងើបចេញពី​តំបន់​កាត់ចេញ ក្រោយពីពួកគេបានផ្តួលក្រុមម្ចាស់ផ្ទះ Wolves ក្នុងលទ្ធផល៣ទល់និង២ សម្រាប់ការប្រកួតលីក​កំពូល​អង់គ្លេសPremier Leagueសប្តាហ៏ទី១៨កាលពីយប់ថ្ងៃសៅរ៏។

West Brom's hopes of a great escape boosted with hard-earned win over Wolves

បន្ទាប់ពីគិតត្រឹមនាទីទី៥៥ក្រុមទំាងពីរទទួលលទ្ធផល ស្មើគ្នា២ទល់និង២មុនពេលកីឡាករ Costa Pereira រកគ្រាប់បាល់បញ្ចូលទីបន្ទាប់ពីអាជ្ញាកណ្តាលបានផ្តល់បាល់កាត់សេចក្តី១១ម៉ែត្រ ជួយពួកគេផ្តួល Wolves នៅ​ឯ​​កីឡាដ្ឋាន Molineux ។

Wolves 2-3 West Brom: Matheus Pereira's double secures Baggies win in Black  Country derby - BBC Sport

ទោះយ៉ាងណាលទ្ធផលនេះជាជ័យជម្នះលើកទី ២ របស់West Brom នៃរដូវកាលនេះហើយជាលើកទី ១ របស់​ពួកគេក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Allardyce និងជាលើកទី ១ ដែលពួកគេដែលរកគ្រាប់បាល់​នៅក្រៅ​ដី​បាន ៣ គ្រាប់នៅ Premier League ក្នុងរយៈពេលជិត ៧ ឆ្នាំ៕

 

ប្រភពព័ត៍មាន៖ BBC