បរទេស៖ ខ្សែប្រយុទ្ធ Luis Suarez បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អ ខណៈដែល Atletico Madrid បានវាយបកតាមពីក្រោយដើម្បីផ្តួលក្រុម Valencia ក្នុងលទ្ធផល ៣-១ កាលពីថ្ងៃអាទិត្យ និងឡើងឈរ៧ពិន្ទុដាច់លើកំពូលតារាង La Liga។
ក្រោយពីក្រុម Real Madrid បានផ្តួលក្រុម Alaves កាលពីថ្ងៃសៅរ៍ ក្រុម Barca ក៏ដណ្តើមបានជ័យជម្នះផងដែរ តាមរយៈការយកឈ្នះលើក្រុម Elche។ ប៉ុន្តែ ក្រុម Atletico បានរក្សាភាពខ្លាំងរបស់ខ្លួន ខណៈដែលពិន្ទុនាំមុខរបស់គេនៅតែបន្ត ខណៈដែលនៅសល់១ប្រកួតក្នុង។ Atletico កំពុងតែនាំមុខលើកំពូលតារាង ដោយមាន៤៧ពិន្ទុ ពីការប្រកួត១៨លើក ដោយនាំមុខ៧ពិន្ទុលើក្រុមលេខ២ Real Madrid និងនៅសល់១ប្រកួតក្នុងដៃ។ ដោយឡែក ក្រុម Valencia ស្ថិតក្នុងចំណាត់ថ្នាក់លេខ១៤ ដោយមាន២០ពិន្ទុ។ ខ្សែប្រយុទ្ធ Joao Felix ដែលជាអ្នករកគ្រាប់បាល់តាមស្មើសម្រាប់ក្រុម Atletico នោះ បានឲ្យដឹងថា៖ «នេះគឺជាឱកាសដ៏ល្អឥតខ្ចោះក្នុងការចាប់ដៃគូជាមួយនឹងខ្សែប្រយុទ្ធម្នាក់ដូចជា Luis Suarez។
រូបគេរក្សាការរកគ្រាប់បាល់បញ្ចូលទី ហើយរូបគេពិតជាសំខាន់ណាស់សម្រាប់ក្រុមនេះ។ យើងបានរបូតគ្រាប់បាល់នៅដើមតង់ពិតមែន ប៉ុន្តែ យើងជាក្រុមមួយដែលរក្សាការប្រយុទ្ធរហូតដល់ទីបញ្ចប់»៕
ប្រភពព័ត៌មាន៖ Channel News Asia