បរទេស​៖ គ្រូបង្វឹកក្រុមអ្នកមានបុណ្យ Barcelona លោក Ronald Koeman បានកោតសរសើរអ្នកចាំទី Marc-Andre ter Stegen ដែលបានជួយសង្គ្រោះបាល់ដ៏សំខាន់ពីការស៊ុតរបស់ខ្សែប្រយុទ្ធ Elche Emiliano Rigoni នៅដើម​តង់ទី ២ ដើម្បីជួយក្រុមយកឈ្នះ Barcelonaក្នុងលទ្ធផល ២ទល់និង០ លើក្រុម Elche កាលពីថ្ងៃ​អាទិត្យ។

Video: Ter Stegen decisive save vs Elche! | Witty Futty

 

អ្នកចាត់ការទូទៅសញ្ជាតិហូឡង់បានបន្តកោតសរសើរថាក្លឹបរបស់លោកមានសំណាង ដែលមានវត្តមាន​កីឡា​ករ​ឆ្នើ​មសញ្ជាតិអាឡឺម៉ង់រូបនេះជាសមាជិកដ៏សំខាន់ដែលអាចជួយក្រុមប្រកបដោយគុណភាព។

Elche 0-2 Barcelona: Match Summary | Barca Universal

២គ្រាប់របស់កីឡាករ Frenkie de Jong និង Riqui Puig បានជួយអោយ Barcelona ឈរនៅ​ចំណាត់​ថ្នាក់ទី៣នៅLa Liga គិតត្រឹម សប្តាហ៏ ទី១៩នេះដោយ​មានគម្លាត១០ពិន្ទុ​ពីក្រុម ​At Madrid ដែលមាន​១ប្រកួត​នៅក្នុងដៃ៕

ប្រភពព័ត៍មាន៖ Goal