បរទេស៖ អ្នកចាត់ការទូទៅក្រុមសារិកាព្រៃ Newcastle លោក Steve Bruce បានទទួលស្គាល់ថាខ្លួនកំពុងតែ ដឹកនាំក្រុមអោយទទួលលទ្ធផលដ៏អាក្រក់បំផុតក្នុងរយៈពេល ២០ ឆ្នាំ បន្ទាប់ពី Newcastle រងបរា​ជ័យ​ចាញ់ក្រុមភ្ញៀវ Leeds សម្រាប់ការប្រកួតលីកកំពូលអង់គ្លេសសប្តាហ៏ទី២០របស់ពួកគេ។

Newcastle United vs Leeds United, Premier League: live score and updates - About Gyan

បរាជ័យក្នុងលទ្ធផល២ទល់និង១ ក្រោយពីគ្រាប់បាល់របស់ Raphinha និង Jack Harrison សម្រាប់ក្រុមភ្ញៀវទោះបីជា Miguel Almiron មានឪកាសវាយបកបាន១គ្រាប់វិញ​សម្រាប់ក្រុមម្ចាស់ផ្ទះ​។ ​មានន័យថាបច្ចុប្បន្ននេះក្រុមលោក Bruce មិនដែលស្គាល់ឈ្នះសោះ ១១លើកគ្រប់ក្របខណ្ឌប្រកួត ស្រដៀងគ្នាទៅនិងអ្វី​ដែល​គ្រូបង្វឹកសញ្ជាតិអង់គ្លេសរូបនេះធ្លាប់ដឹកនាំ Aston Villa មិនដែលឈ្នះសោះ​១០ប្រកួ​តជាប់គ្នានៅ ចន្លោះ​ខែធ្នូឆ្នាំ ២០១៦ និងខែកុម្ភៈឆ្នាំ ២០១៧។

Newcastle fans react to Jeff Hendrick's display vs Leeds | Sportslens.com

Newcastle ប​ច្ចុប្បន្នឈរនៅលេខរៀងទី១៦និងមាន៧ពិន្ទុនៅពីលើតំបន់កាត់ចោលខណៈក្រុម Leeds Utd មាន ៧ ពិន្ទុឈរ នៅចំណាត់ថ្នាក់លេខ ១២ ក្នុងតារាង៕

ប្រភពព័ត៍មាន៖ BBC