បរទេស៖ លោក Ole Gunnar Solskjaer មិនរំពឹងថានឹងនាំយកកីឡាករចំណូលថ្មមករួមក្រុមមុនពេលទីផ្សារ ដោះដូរកីឡាករ បញ្ចប់នៅចុងខែមករានេះទេប៉ុន្តែគ្រូបង្វឹករបស់ក្រុមបិសាចក្រហមMan.Utd រូបនេះបាននិយាយថាកីឡាករខ្លះអាចចាកចេញ។
ម្ចាស់ជើងឯកអង់គ្លេស២០សម័យកំពុងឈរនៅចំណាត់ថ្នាក់កំពូលតារាងក្របខណ្ឌ Premier League នៅរដូវកាលនេះនិងជាលើកដំបូងចាប់តាំងពីលោក Sir Alex Ferguson ចូលនិវត្តន៍ស្របពេលពួកគេត្រូវមានភារកិច្ចប្រកួតក្របខណ្ឌ FA Cup និង Europa League ផងដែរ។
Man.Utdទើបតែនាំយកកីឡាករថ្មីម្នាក់នៅខែមករានេះគឺកីឡាករវ័យក្មេងAmad Diallo ពីក្លឹបAtalanta មានវ័យ១៨ ឆ្នាំកាលពីខែតុលាខណៈខ្សែបម្រើស្លាបរូបនេះបានបញ្ចប់ការផ្ទេរក្នុងតម្លៃ ១៨,៧ លានផោនជាកិច្ចព្រមព្រៀងដែលអាចឈានដល់តម្លៃ ៣៦.៥ លានផោនផងដែរ៕
ប្រភពព័ត៍មាន៖ Sportsmole