បរទេស៖ ខ្សែប្រយុទ្ធឆ្នើម Lionel Messi និងក្រុមគ្រួសារកំពុងសិក្សាភាសាបារាំងស្របពេលដែលប្រធានក្រុមអ្នកមានបុណ្យ Barcelona រូបនេះនៅតែទទួលបានការចាប់អារម្មណ៍ចង់ផ្ទេរយកពីម្ចាស់ជើងឯកលីកកំពូលបារាំង Paris Saint-Germainយោងគេហទំព័របារាំងCanal+បានចុះផ្សាយ។កីឡាករអន្តរជាតិអាហ្សង់ទីនវ័យ៣៣ឆ្នាំរូបនេះក៏មានទំនាក់ទំនងក្នុងការ ផ្ទេរទៅលេងរួមក្រុមជាមួយអតីតគ្រូបង្វឹកPep Guardiola នៅក្រុមមេឃឃៀវ Man. City ផងដែរ នៅពេលកុងត្រារបស់ខ្លួន ផុតកំណត់ក្នុងរយៈពេលតិចជាង ៦ ខែនេះ។ទោះយ៉ាងណា ម្ចាស់ ពានកីឡាករឆ្នើមបំផុតរបស់ពិភពលោក(Ballon D’or)៦សម័យ នៅមិនទាន់សម្រេចពីអនាគតរបស់ខ្លួនថា និងបន្តកិច្ចសន្យាថ្មីស្នាក់នៅជាមួយក្លឹបកាតាឡានរឺយ៉ាងណានោះទេ។
/cdn.vox-cdn.com/uploads/chorus_image/image/68707238/1296746219.0.jpg)
ការពិត Barcelona នៅតែមានបំណង ចង់រក្សាកីឡាករទុកខ្សែប្រយុទ្ធឆ្នើមរបស់ខ្លួនបន្តទៀត ក៏ប៉ុន្តែក្លឹប យក្ស អេស្បាញមួយនេះកំពុងមានវិបត្តិហិរញ្ញវត្តុ ដោយប្រឈមនិងលទ្ធភាពមិនអាចផ្តល់ប្រាក់បៀរវត្សដល់ កីឡា ករក្រុមដំបូងរបស់ពួកគេជាមួយបំណុលមួយចំនួនទៀតដែលក្លឹបត្រូវដោះស្រាយ ។

ដូច្នេះBarcelona អាចនឹងពិបាកក្នុងការទទួលយកសំណើរកុងត្រាថ្មីដើម្បីរក្សាទូកMessiនៅរដូវកាលក្រោយ បន្តទៀត។ក្រោយចំណាយពេល ១៧ ឆ្នាំMessi បានបំបែកកំនត់ត្រាអធិរាជបាល់ទាត់ប្រេស៊ីល Pele ដោយរ ក គ្រាប់បាល់បាន៦៤៤ គ្រាប់សម្រាប់ក្លឹបអាជីពតែមួយ កំលុងពេលប្រកួតជាមួយ Real Valladolid កាល ពីខែធ្នូឆ្នាំមុន៕
ប្រភពព័ត៍មាន៖ Sportsmole
 
                