បរទេស៖ ក្រុម Sheffield United បានផ្តល់ការខកចិត្តដ៏ធំមួយដល់មហិច្ឆតានៃការប្រជែងដណ្តើមពានក្របខ័ណ្ឌ Premier League របស់ក្រុម Manchester United កាលពីថ្ងៃពុធ តាមរយៈការផ្តួលក្រុមរបស់លោក Ole Gunnar Solskjaer ក្នុងលទ្ធផល ២-១ នាកីឡដ្ឋាន Old Trafford។
Man United បានដឹដងថា ពួកគេត្រូវប្រជែងដណ្តើមយកចំណាត់ថ្នាក់របស់ខ្លួនមកវិញ ក្រោយពីក្រុម Manchester City បានឡើងឈរពីលើពួកគេ នៅលើកំពូលតារាង តាមរយៈការយកឈ្នះក្នុងលទ្ធផល ៥-០ លើក្រុម West Brom កាលពីថ្ងៃអង្គារ ប៉ុន្តែ ពួកគេមិនបាបង្ហាញពីកម្រិតលេងដ៏ខ្លាំងបំផុតរបស់ខ្លួនឡើយ នៅរាត្រីដ៏ខកចិត្ត។ លទ្ធផលនេះ ធ្វើឲ្យពួកគេមាន៤០ពិន្ទុ ដោយតាមពីក្រោយក្រុម Man City ១ពិន្ទុ ប៉ុន្តែ ក្រុមរបស់លោក Pep Guardiola បច្ចុប្បន្ននៅសល់១ប្រកួតក្នុងដៃ និងកំពុងតែស្ថិតក្នុងកម្រិតលេងយ៉ាងល្អ។
លោក Solskjaer បានឲ្យដឹងថា៖ «ពិតជាខកចិត្តណាស់ យើងមិនអាចឈានដល់កម្រិតលេងនៃកីឡាបាល់ទាត់រយៈពេល២ ទៅ៤ខែចុងក្រោយដែលយើងបានលេងឡើយ។ ពិតណាស់ខកចិត្តណាស់ ព្រោះយើងមិនអាចស្វែរកដំណោះស្រាយ ទៅនឹងការការពារដ៏រឹងមាំរបស់ពួកគេឡើយ។ យើងគ្មានពេលត្រូវស្តាយក្រោយឡើយ ព្រោះថ្ងៃសៅរ៍ យើងនឹងប្រកួតម្តងទឿត យើងត្រូវជួប Arsenal ហើយយើងត្រូវតែបំភ្លេច និងរៀងពីកំហុសនេះ»៕
ប្រភពព័ត៌មាន៖ Channel News Asia