បរទេស៖ Arsenal មិន​ប្រាកដ​ចិត្ត​ថា ខ្សែ​ប្រយុទ្ធ Pierre-Emerick Aubameyang នឹង​ត្រៀម​ខ្លួន​ឲ្យ​បាន​រួច​រាល់​ដើម្បី​លេង​ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Premier League លើ​ទឹកដីខ្លួន​ឯង​ជា​មួយនឹងក្រុម Manchester United នៅ​ថ្ងៃ​សៅរ៍​ ឡើយ ក្រោយពី​​តារាឆ្នើម​​រូបនេះ បាន​អវត្តមានក្នុងការ​ប្រកួត​២លើក ដោយ​សារ​តែ​ជំ​ងឺ​របស់​ម្តាយ​គេ​។

Aubameyang បាន​ខក​ខ្លួន​ចេញពីការ​ប្រកួត​ពាន FA Cup ជុំ​​ទី​៤​របស់​ក្រុម Arsenal នៅ​លើ​ទឹកដីក្រុម Southampton កាលពី​ចុង​សប្តាហ៍​មុន ហើយ​ក៏​បាន​អវត្តមាន​ក្នុង​ពេល​ក្រុម​ខ្លួន​បាន​ទទួល​ជ័យ​ជម្នះ ៣-១ លើ​គូ​ប្រកួត​ដូចគ្នា​នេះ ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ កាលពីថ្ងៃ​អង្គារ ផង​ដែរ​។ លោក Arteta ត្រូវ​បាន​គេ​ចោទ​សួរ​អំពី​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ហ្គា​បុង​រូបនេះ ក្រោយពី​ Aubameyang វ័យ​៣១​ឆ្នាំ បាន​ថ្លែង​អំណរគុណ​ដល់​ក្រុម Arsenal ចំពោះ​ការ​គាំទ្រ​របស់​ពួកគេ និង​បាន​​បញ្ជាក់​ថា រូប​គេ​នឹង​វិល​​ត្រឡ​ប់​មក​វិញ នៅមុន​ពេល​ការ​ប្រកួត​ជាមួយនឹងក្រុម Man United​។

លោក Arteta បាន​ប្រាប់​សន្និ​សីទ​សារ​ព័ត៌​មានថា៖ «ខ្ញុំ​មិន​ដឹង​ទេ​។ ខ្ញុំ​បាន​និយាយ​ជាមួយ​នឹង​រូប​គេ​កាល​ពីថ្ងៃ​ម្សិលមិញ​។ អ្វី​ៗ​កំពុង​មាន​ភាពល្អ​ប្រសើរ​នៅពេលនេះ ប៉ុន្តែ​ យើង​នឹង​ត្រូវ​តែ​រង់​ចាំមើល​សិន​។ រូប​គេ​ជា​ប្រធាន​ក្រុម​របស់​យើង និង​ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ដ៏សំខាន់​បំផុត​​។ យើង​កំពុង​តែ​ធ្វើ​អ្វី​ដែល​យើង​ាច​ដើម្បី​មាន​រូប​គេ​ឲ្យ​បាន​ឆាប់​បំផុត​តាម​ដែល​អាច​»៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia