បរទេស៖ បិសាចក្រហម Man. United បានបង្កើនគម្លាតពិន្ទុរបស់ខ្លួនជាលើកទី ៣ ក្នុងចំណោម ៤ ប្រកួតចុងក្រោយ​នៃលីគកំពូលអង់គ្លេសបន្ទាប់ពីមិនអាចរកគ្រាប់បាល់ក្នុងជំនួបជាមួយក្រុមកាំភ្លើងធំ Arsenal នៅកីឡដ្ឋាន Emirates កាលពីយប់ថ្ងៃសៅរ៏។

Arsenal hold Manchester United in check after Edinson Cavani spurns a sitter
ការពិតក្រុមភ្ញៀវ Man.Utd មានឪកាសរកគ្រាប់បាល់បើកឆាកនៅតង់ទី១ដោយការស៊ុតជើងឆ្វេងដ៏ល្អរបស់​ខ្សែ​បម្រើ​អន្តរជាតិប្រេស៊ីល Fred តែត្រូវអ្នកចាំទីBen Leno សង្គ្រោះបាល់បាន។ Cavani មានឪកាសល្អចំ​ដល់ទៅពីរដងនៅចុងម៉ោង​តង់ទី១​និង​​​ទី​២តែមិនមានសំណាងខណៈ Pepe រប​ស់ Arsenal ព្យាយាមរកគ្រាប់​បាល់​ស៊ុតសំដៅទីតែ​មិនបាន​សម្រេច​​​។ រឺឯ Lacazette ស៊ុតប៉ះបង្គោលទីខណៈការស៊ុតរបស់Smith Rowe​ត្រូវ​អ្នកចាំទីDegea សង្រ្គោះ​បានដូចគ្នានៅតង់ទី២។

Arsenal 0-0 Man Utd - player ratings - Arseblog News - the Arsenal news site

បញ្ចប់ការប្រកួតក្រុមទាំងពីរទទួលបាន១ពិន្ទុទៅផ្ទះរៀងខ្លួន។ រីឯលទ្ធផលសប្តាហ៏ទី២១នេះបាននាំអោយ Man.Utd មានគម្លាត៣ពិន្ទុពីក្រុមកំពូលតារាងMan.City ដែលបានផ្តួលSheffield Utd ក្នុងទឹកដីរបស់ខ្លួន ខណៈក្រុមលោកPep Guardiola មាន១ប្រកួតនៅក្នុងដៃ៕

ប្រភពព័ត៍មាន៖ BBC