បរទេស៖ Lionel Messi បានស៊ុតពិន័យហ្រ្វីឃីកយ៉ាងល្អបំផុតនិងជាគ្រាប់បាល់លើកទី ៦៥០ ព្រមទាំងជាគ្រាប់Free-kick លើកទី៤៩ ក្នុងអាជីពរបស់ខ្លួននៅពេលBarcelona ផ្តួល Athletic Bilbao ក្នុងលទ្ធផល​២ទល់និង១ក្នុងសប្តាហ៏​ទី២០កាល​ពីយប់ថ្ងៃអាទិត្យ ។

Report: Messi's contract worth up to 555 million euros | National | idahostatejournal.com

ទោះបីជាកីឡាករក្រុមភ្ញៀវបានព្យាយាមធ្វើជាជញ្ជាំងដល់ទៅ ៥ នាក់កីឡាករម្នាក់ដេកនៅខាងក្រោម និងម្នាក់ទៀត​ឈរនៅពីមុខសំណាញ់ទីប៉ុន្តែ Messi នៅតែអាចទាល់បាល់សំដៅទៅជ្រុងខាងស្តាំបានសម្រេច ។ទោះយ៉ាងណា​ក្រុម​Bilbao មិនមានឪកាសរកគ្រាប់បាល់នោះទេ ខណៈJordi Alba ​បង្កកំហុស​ អោយគ្រាប់បាល់ចូលទីខ្លួនឯង ស្រប​ពេលខ្សែប្រយុទ្ធបារាំងAntoine Griezmann រកឃើញគ្រាប់បាល់ទី២អោយម្ចាស់ផ្ទះ។

SPORF on Twitter: "😍 He is at it again! 👏 Lionel Messi with another superb free kick for @FCBarcelona.… "

លទ្ធផលជ័យជំនះសប្តាហ៏ទី២០នេះបានជួយអោយ Barcelona មានពិន្ទុ៤០ស្មើនិង Real Madrid តែមានគ្រាប់​បាល់ស៊ុតបញ្ជូលទីច្រើនជាង៦គ្រាប់និងមានគម្លាត ១០ ពិន្ទុពីក្រោយក្រុម At. Madrid(មាន១ប្រកួតក្នុងដៃ)ក្រោយ​បំបាក់​Cadizក្នុងលទ្ធផល៤ ទល់និង០នៅថ្ងៃជាមួយគ្នាផងដែរ៕

ប្រភពព័ត៍មាន៖ BBC