បរទេស៖ លោក Mikel Arteta បាន​បញ្ជាក់​ថា កីឡាករ​របស់​លោក​គួរ​តែ​មានមោទន​ភាព​ទៅលើ​ទម្រង់​លេង​របស់​ខ្លួន បើ​ទោះ​បី​ក្រុម Arsenal បាន​រង​បរា​ជ័យ​ដ៏មិននឹកស្មាន​ដល់​ក្នុងលទ្ធ​ផល ២-១ ក្រោមស្នា​ដៃក្រុម Wolves ក៏ដោយ ក្រោយពី​របូត​គ្រាប់បាល់​នាំមុខ​មុន និងរង​ពិន័យ​កាតក្រហម​២​លើក កាលពីថ្ងៃ​អង្គារ​។

ដំណាក់​កាល​ដ៏សំខាន់​ក្នុងការ​ប្រកួត​នេះ បាន​កើត​ឡើង​​នៅ​ជិត​បញ្ចប់​តង់​ទី​១ នៅពេល​ដែល​លោក​​អាជ្ញា​កណ្តាល Craig Pawson បាន​ផ្តល់​បាល់​ពិន័យ​ប៉េ​ណាល់​ទី​ដល់​ក្រុម​ម្ចាស់ផ្ទះ និង​ពិន័យកាត​ក្រហម​ដល់​ខ្សែ​ការ​ពារ David Luiz ក្រោយពី​កីឡាករ​ប្រេស៊ីល​រូបនេះ ហាក់​បាន​ទាញ​​កែង​ជើង​របស់​កីឡាករ Willian Jose ក្នុង​ប្រអប់​ទី​។ ប៉ុន្តែ វីដេអូ​ជំនួយ​ការ​អាជ្ញា​កណ្តាល (VAR) បាន​បង្ហាញ​ពី​ការ​ប៉ះ​តិច​តួច​ប៉ុណ្ណោះ បើ​ទោះ​បី​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​ភ្ញៀវ​បាន​ដួល​ក៏ដោយ​។ Ruben Neves បាន​ស៊ុត​បាល់ប៉េ​ណាល់​ទី​ចូល​ទី​ដើម្បី​តាម​ស្មើ​វិញ ហើយ​រយៈ​ពេល​៣​នាទី នៅ​ដើម​តង់​ទី​២ Wolves បាន​បំពេញ​ការ​វាយ​បក​របស់​ខ្លួន តាមរយៈ​គ្រាប់បាល់​ស៊ុត​ពី​ចម្ងាយ​របស់​កីឡាករ Joao Moutinho​។

Arsenal បាន​ជួប​​ការ​ខក​ចិត្ត​បន្ថែម​ទៀត នៅពេល​ដែល​កីឡាករ Bernd Leno បាន​រង​ការ​ពិន័យ​​កាតក្រហម​ភ្លាម​ៗ សម្រាប់​ការ​យក​ដៃ​ប៉ះ​បាល់​នៅក្រៅ​ប្រអប់គ្រោះ​ថ្នាក់​ ក្រោយពី​បាន​សម្រេច​ចិត្ត​ខុស​ទៅលើ​ការ​បញ្ជូន​ឆ្លង​ពី​ចម្ងាយ​មួយ​។ ប៉ុន្តែ លោក Arsenal បាន​និយាយ​បន្ទាប់​ពីការ​ប្រកួត​ថា៖ «សរុបមក ខ្ញុំ​ត្រូវ​តែ​និយាយ​ថា ខ្ញុំ​ពិត​ជា​មាន​មោ​ទ​នភាពចំពោះ​ក្រុម​របស់​យើង និង​របៀប​ដែល​យើង​បានលេង និង​របៀ​ប​ដែលយើង​បាន​គ្រប់គ្រង​នៅ​តង់​ទី​១​»​៕

ប្រភព​​ព័ត៌​មាន៖ Channel News Asia