បរទេស៖ ខ្សែ​ប្រយុទ្ធ Antoine Griezmann បាន​ជួយ​ឲ្យ​ក្រុម Barcelona គេច​ពី​ការ​រង​បរា​ជ័យ​កាលពីថ្ងៃ​ពុធ ខណៈ​ដែលក្រុមមាន​មូលដ្ឋាននៅ Catalonia មួយនេះ បានផ្តួល​ក្រុម Granada ក្នុងលទ្ធផល ៥-៣ បន្ទាប់​ពី​នាទី​បន្ថែម​១៥​នាទី​២​ដង ដើម្បី​ទទួល​ជ័យ​ជម្នះ​ក្នុងការ​ប្រកួតពាន Copa del Rey វគ្គ​៨​ក្រុម​ចុងក្រោយ ជើង​ទី​២​។

ក្រុម Barcelona ហាក់ដូច​ជា​ត្រូវ​រង​បរា​ជ័យ​នៅ​កីឡដ្ឋាន Los Carmenes ទៅ​ហើយ នៅ​ពេល​ដែលក្រុម Granada បាន​នាំមុខ ២-០ ខណៈ​ដែល​នៅ​សល់​រយៈ​ពេល​ត្រឹ​ម​តែ​១​នាទី​នៃ​ម៉ោង​ធម្ម​តា ប៉ុន្តែ Griezmann បាន​ស៊ុត​បាល់​បញ្ចូល​ទី​១​គ្រាប់ នៅនាទី ទី​៨៨ ហើយ​បន្ទាប់​មក ជួយ​ឲ្យ Jordi Alba រក​បាន​គ្រាប់បាល់​តាមស្មើ​នៅនាទី ទី​៩២​។ Griezmann បាន​តែត​បាល់​បំ​ប៉ោង​សំណាញ់​ទី​ ដើម្បី​ជួយ​ឲ្យ​ក្រុម​ខ្លួន​នាំ​មុខ​មុន​នៅនាទី​បន្ថែម​១៥នាទី​២ដង នៅ​មុន​ពេលកីឡាករ Fede Vico របស់​ក្រុម Granada បាន​រក​​គ្រាប់​បាល់​តាមស្មើ​វិញ​ក្នុងលទ្ធផល ៣-៣ តាម​រយៈ​ការ​ស៊ុត​បាល់​ប៉េ​ណាល់ទី​។ ប៉ុន្តែ ការ​ស៊ុត​បាល់​ពី​ចម្ងាយ​ចូល​ទី​យ៉ាងល្អ​របស់ Frenkie de Jong និង​គ្រាប់​បាល់​បញ្ចូល​ទី​ពី Alba ដែល​ក៏​ក្រោម​ជំនួយ​ពី Griezmann បាន​ជួយ​ឲ្យ​ក្រុម Barcelona ឈាន​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​តែម្តង​។

Griezmann បាន​ឲ្យ​ដឹង​ថា៖ «នេះ​គឺ​ជាការ​ប្រកួតដណ្តើម​បាន​ដ៏​អស្ចារ្យ និង​រំភើប​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia