បរទេស៖ ក្លឹបបិសាចក្រហម Manchester United បានត្រឹមចែកគ្នាម្នាក់មួយពិន្ទុក្រោយក្រុម Everton តាមស្មើមួយគ្រាប់នៅនាទីទី៩០+៥ក្នុងកីឡដ្ឋាន Old Trafford។
![]()
ក្លឹបបិសាចក្រហម Manchester United បានធ្វើការនាំមុខ Everton ២គ្រាប់មុនដោយការទាត់បញ្ចូលទីដោយកីឡាករ Edinson Cavani និង Bruno Fernandes ក្រោយមកទើបកីឡាករ Doucouré និង Rodriguez រកគ្រាប់បាល់តាមស្មើវិញនៅក្នុងវគ្គទី២ ប៉ុន្តែទោះបីជាយ៉ាងណាខ្សែបម្រើ Mctominay បានរកបានមួយគ្រាប់ទៀតអោយ Man Utd នៅនាទីទី៧០ មុននឹងខ្សែប្រយុទ្ធឆ្នើម Calvert-Lewin រកគ្រាប់បាល់តាមស្មើចុងម៉ោងនៅនាទីទី៩០+៥ ដោយលទ្ធផលបញ្ចប់ការប្រកួតគឺ Man Utd ៣ Everton ៣។
![]()
គិតត្រឹមពេលនេះឱកាសលើកពានលីគសារជាថ្មីរបស់ក្លឹបបិសាចក្រហម Manchester united កាន់ឆ្ងាយទៅៗហើយ ដោយពួកគេកំពុងតែឈរនៅចំណាត់ថ្នាក់លេខ២ដោយមាន៤៥ តាមពីក្រោយ Manchestesr City ដែលកំពុងឈរលើកំពូលតារាងមាន ៤៧ពិន្ទុ ថែមទាំងនៅសល់២ប្រកួតក្នុងដៃថែមទៀត៕
ប្រភពព័ត៍មាន៖ One Football
