បរទេស៖ ក្រុម Manchester City បានបន្ថែមពិន្ទុនាំមុខរបស់ពួកគេនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League ខណៈដែលពួកគេបានផ្តួលក្រុម Liverpool យ៉ាងចាស់ដៃក្នុងលទ្ធផល ៤-១ នៅកីឡដ្ឋាន Anfield ក្រោយពីខ្សែបម្រើ Phil Foden បានបង្ហាញពីទម្រង់លេងយ៉ាងល្អ ក្រោមការធ្វេសប្រហែសរបស់អ្នកចាំទី Alisson របស់ Liverpool។
ការដណ្តើមបានជ័យជម្នះយ៉ាងកក់ក្តៅកាលពីថ្ងៃអាទិត្យ ដែលជាជ័យជម្នះជាលើកទី១របស់ Man City នៅ Anfield បើគិតចាប់តាំងពីឆ្នាំ២០០៣ និងជាការឈ្នះក្រៅដីជាលើកទី១របស់លោក Pep Guardiola លើក្រុម Liverpool ក្នុងនាមជាអ្នកចាត់ការទូទៅ បានកើតឡើងក្រោយពីពួកគេបានស្រោចស្រង់ពីការស៊ុតបាល់ប៉េណាល់ទីមិនចូលទីរបស់ Ilkay Gundogan នៅតង់ទី១។ការរងបរាជ័យលើទឹកដីខ្លួនឯងជាលើកទី៣ជាប់ៗគ្នាធ្វើឲ្យក្រុម Liverpool ដេញតាមពីក្រោយក្រុមឈរលេខ១ ដល់ទៅ១០ពិន្ទុ និងស្ថិតក្នុងចំណាត់ថ្នាក់លេខ៤ ក្រោយពីបានលេងការប្រកួតច្រើនជាងក្រុម Man City ១ប្រកួត។ ខ្សែប្រយុទ្ធ Raheem Sterling និខ្សែបម្រើ Phil Foden ក៏បានស៊ុតបាល់បញ្ចូលទីផងដែរ សម្រាប់ក្រុមភ្ញៀវ នៅថ្ងៃដ៏គួរឲ្យខកចិត្តសម្រាប់អ្នកចាំទី Alisson Becker របស់ Liverpool ក្រោយពីបានប្រព្រឹត្តកំហុសដែលនាំឲ្យក្រុម Man City រកបានគ្រាប់បាល់២គ្រាប់។
លោក Guardiola បានឲ្យដឹងថា៖ «នេះគឺជាការដណ្តើមបានជ័យជម្នះដ៏ធំមួយសម្រាប់យើង។ ខ្ញុំបានពិចារណាទៅលើធាតុពិតដែលយើងឈ្នះ ក្រោយពីយើងបានស៊ុតបាល់ប៉េណាល់ទីមិនចូលទី។ របៀបដែលយើងបានលេង បានធ្វើឲ្យមានភាពប្រែប្រួល»៕
ប្រភពព័ត៌មាន៖ BBC