បរទេស៖ ក្រុមអធិរាជស Real Madrid បានឡើងមកឈរនៅចំណាត់ថ្នាក់លេខ ២ នៅក្របខណ្ឌលីកកំពូលអេស្បាញ La Liga ដើម្បីបង្កើនគម្លាតខិតកាន់តែកៀកទៅក្រុមកំពូលតារាង Atletico Madrid ក្រោយផ្តួលក្រុមភ្ញៀវ Getafe ក្នុងលទ្ធផល ២ទល់និង០ ។
ម្ចាស់ជើងឯកអេស្បាញបានចាប់ផ្តើមការប្រកួតដោយគ្មានកីឡាករជម្រើសដំបូងដល់ទៅ ៩ នាក់ដោយសារបញ្ហារបួស និង ជាប់ពិន័យមានដូចជាEden Hazard, Sergio Ramos, Federico Valverde, Toni Kroos និង Alvaro Odriozola ខណៈអ្នកចាត់ការទូទៅសញ្ជាតិបារាំងលោក Zinedine Zidane បានជ្រើសរើសអោយមានទម្រង់លេង ៣-៤-៣ ។ទោះយ៉ាងណាខ្សែប្រយុទ្ធជើងចាស់ Karim Benzema មានឪកាស២ដង ដោយលើកទី១បានតែតបាល់ប៉ះរបាទី ខាងលើនិងលើកទី២ត្រូវអ្នកចាំទីសង្គ្រោះបាល់ពីការស៊ុតនៅស្លាបខាងស្តាំ។
ទោះយ៉ាងណាកីឡាករអន្តរជាតិបារាំងរូបនេះបានរកគ្រាប់បាល់តែតបញ្ចូលទីបើកឆាកនៅនាទីទី៦០ក្រោយពីខ្សែការពារ Ferland Mendyលើកបាល់ចេញពីស្លាបខាងស្តាំមុនពេលFerland Mendy ខ្លួនឯងរកគ្រាប់បាល់ទី២ ក្រោយការបញ្ជូនចេញពីស្លាបខាងឆ្វេងរបស់ខ្សែការពារMarceloនៅនាទីទី៦៦ ។ គិតត្រឹមសប្តាហ៏ទី២២ Real Madrid មានគម្លាត ៥ ពិន្ទុប៉ុណ្ណោះពីក្រុម At Madrid ខណៈក្រុមលោក Diego Simeone មាន ២ ប្រកួតក្នុងដៃ៕
ប្រភពព័ត៍មាន៖ BBC