បរទេស៖ អតីតខ្សែប្រយុទ្ធប្រវត្តិសាស្រ្តក្លឹប Man United លោក Mark Hughes បានជំរុញឱ្យបិសាចក្រហមបន្តកុងត្រាដល់ខ្សែ ប្រយុទ្ធជើងចាស់ Edinson Cavani បន្តទៀត។

Image result for Edinson Cavani

កីឡាករអន្តរជាតិអ៊ុយរូហ្គាយវ័យ៣៣ឆ្នាំរូបនេះ​បានចុះកិច្ច​សន្យា​រយៈ​ពេល១ឆ្នាំ និងមានជម្រើសបន្ត១ឆ្នាំទៀត​ក្រោយផ្ទេរ​ពីក្លឹបជើងឯកបារាំងPSG ដោយគ្មានតម្លៃខ្លួន។​Cavani បានបង្ហាញទម្រង់លេងល្អរដូវកាលដំបូងដោយរកបាន ៧ គ្រាប់និង​បង្កើត​ឪកាស ២ ដងក្នុងការ​បង្ហាញ​ខ្លួនគ្រប់ក្របខណ្ឌប្រកួតចំនួន ២៣ លើកកន្លងមក។

Image result for Edinson Cavani

អតីតគ្រូបង្វឹកMan.City និង Stoke City ដែលធ្លាប់ឈ្នះពានPremier League ២ដងនៅទឹកដី Old Trafford ជឿជាក់​ថាMan.Utdគួរតែបន្តកិច្ចសន្យាដល់ Cavani ១ឆ្នាំទៀត។ បុរសសញ្ជាតិវែលរូបនេះបានប្រាប់គេហទំព័រ talkSPORT  យ៉ាងដូច្នេះថាៈ ​មុនពេលCavaniមកដល់ Rashford, Martial និង  Greenwood សុទ្ធតែ​មិនដឹង ប្រាកដ ថារូប​គេលេងត្រូវតួនាទីណាប្រាកដ តែការមកដល់របស់Cavani នៅប្រយុទ្ធកណ្តាលធ្វើអោយពួកគេទាំងបីមានលំនឹង និងតួនាទីពិតប្រាកដ៕

 

ប្រភពព័ត៍មាន៖ Express