បរទេស៖ លោក Ole Gunnar Solskjaer គ្រូបង្វឹកក្រុមបិសាចក្រហម Man. United បានបញ្ជាក់ប្រាប់ជាផ្លូវការណ៏មុនជំនួបជាមួយក្រុមWest Brom នៅថ្ងៃអាទិត្យនេះថា កីឡាករវ័យក្មេងដែលលេងតួនាទីជាខ្សែបម្រើសញ្ជាតិនីហ្សេរីយ៉ាវ័យ១៧ឆ្នាំ Shola Shoretire និង ខ្សែបម្រើវ័យ១៨ឆ្នាំសញ្ជាតិបារាំងកីឡាករ Hannibal Mejbri ត្រូវបានដាក់បញ្ចូលក្នុងក្រុមជម្រើសដំបូង ។

Shoretire បានចុះកុងត្រាថ្មីរយៈពេលយូរជាមួយក្លឹបជើងឯកអង់គ្លេស២០សម័យ កាលពីដើមខែកុម្ភៈបានបង្ហាញទម្រង់លេងគួរឱ្យចាប់អារម្មណ៍សម្រាប់ក្រុមយុវជនអាយុក្រោម ២៣ ឆ្នាំនៅរដូវកាលនេះដោយស៊ុតបញ្ចូលទីបាន ៥គ្រាប់និងបង្កើតឪកាស ៣ ដងក្នុង ១៣ ប្រកួត។

សម្រាប់ Mejbri វិញស៊ុតបញ្ចូលទីបាន ៣ គ្រាប់និងបង្កើតឪកាស ៥ ដងក្នុង ១៣ ប្រកួតរួមទាំងការបង្ហាញខ្លួននៅ លីគកំពូលអង់គ្លេស ចំនួន ២ប្រកួតជាមួយទម្រង់លេងទទួលបានការចាប់អារម្មណ៏យ៉ាងខ្លាំងក្រោយចូលរួមពីMonaco នៅខែសីហាឆ្នាំ ២០១៩៕
ប្រភពព័ត៍មាន៖ Sportsmole
