បរទេស៖ បរាជ័យ ៣ទល់និង១ កាលពីថ្ងៃសៅរ៍លើក្រុមម្មាស់ផ្ទះ Leicester City ធ្វើឱ្យលោក Jurgen Klopp ក្លាយជាអ្នកចាត់ការទូទៅដំបូងបំផុតរបស់ Liverpool ដែលចាញ់ការប្រកួតលើកទី ៣០០ ក្រោយពីអតីតគ្រូបង្វឹកលោក Bill Shankly ធ្លាប់បង្កើតកំនត់ត្រាមួយនេះកាលពីឆ្នាំ ១៩៦៥ ។
ទោះបីជាខ្សែប្រយុទ្ធឆ្នើម Mohamed Salah មានឪកាសរកគ្រាប់បាល់នាំមុខមុន ១ទល់និង០ នៅនាទីទី ៦៧ ដោយការបង្កើតឪកាសរបស់មិត្តរួមក្រុម Roberto Firmino ប៉ុន្តែការវាយបករបស់ James Maddison, Jamie Vardy និង Harvey Barnes បានជួយអោយពួកគេរកបានជ័យជម្នះដ៏សំខាន់លើកក្រុមការពារតំណែងជើងឯក ក្នុងសប្តាហ៏ទី២៤នេះ ។
ឥឡូវនេះ Liverpool បានចាញ់ការប្រកួតលីក ៣ លើកចុងក្រោយរបស់ពួកគេនិងឈរនៅលេខរៀងទី ៤ ក្នុងតារាងគិតត្រឹមសប្តាហ៏ទី២៤ដោយមានតែ ១ ពិន្ទុប៉ុណ្ណោះពីក្រុមលេខ ៥ Chelsea ដែលនៅ១ប្រកួតនៅក្នុងដៃ៕
ប្រភពព័ត៍មាន៖ Sportsmole