បរទេស៖ អ្នកចាត់ការទូទៅរបស់ក្លឹបបិសាចក្រហម Manchester United លោក Ole Gunnar Solskjaer បាននិយាយថា «នៅក្នុងបន្ទប់ VAR ប្រហែលជាមានអ្នកងងុយដេក» គ្រូបង្វឹករូបក៏បានបានណែនាំអោយពួកគេផឹកកាហ្វេថែមទៀតក្រោយពីក្លឹប Manchester United គ្នាម្នាក់មួយពិន្ទុជាមួយ West Brom នៅថ្ងៃនៃក្តីស្រឡាញ់។

Article image: Solskjaer: The VAR needs coffee – they must have been asleep!

ក្លឹប Manchester United បានត្រឹមស្មើជាមួយនឹង West Brom នៅក្នុងកីឡដ្ឋាន The Hawthorns កាលពីយប់់ថ្ងៃអាទិត្យដោយខ្សែប្រយុទ្ធ Mbaye Diagne របស់ West Brom រកបានគ្រាប់បាល់នាំមុខមួយគ្រាប់ដោយការតែត ហើយបានដាក់ដៃទៅលើខ្សែការពាររបស់ Man Utd កីឡាករ Victor Lindelof ( ចំនុចដែលលោក អូឡេ រឹះគន់ VAR ) ។ ខ្សែបម្រើ Bruno Fernandese បានធ្វើការតាមស្មើវិញនៅចុងវគ្គទីមួយដោយការទាត់បញ្ចូលទីយ៉ាងល្អ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក្រុមរបស់លោក Ole មិនអាចវាយបកយកឈ្នះវិញបានទេ ដោយចប់ការប្រកួតក្រុមបានត្រឹមចែកគ្នាម្នាក់មួយពិន្ទុប៉ុណ្ណោះ។

Image result for ole gunnar solskjaer

ក្រោយចប់ការប្រកួតលោក Ole និយាយថា «ខ្ញុំគិតថាពួកយើងទាំងអស់គ្នាចង់បានភាពស្ថិតស្ថេរ និងការប្រកួតដោយយុត្តិធម៌ ប៉ុន្តែឥឡូវនេះគឺជាកំហុសរបស់មនុស្សសារជាថ្មីម្តងទៀតហើយ។ នៅក្នុងបន្ទប់ VAR ប្រហែលជាមានអ្នកអត់ងងុយហើយ ហើយគិតថាពួកគេគួរតែទៅរកទទួលទានកាហ្វេទៅ»៕\

ប្រភពព័ត៍មាន៖ One Football