បរទេស៖ ក្រុម Manchester City កំពុងតែបន្ថែមល្បឿនកាន់តែឆ្ងាយ ក្នុងការប្រជែងដណ្តើមពាន ប៉ុន្តែ ក្របខ័ណ្ឌ Premier League បានបន្តបង្កើតការភ្ញាក់ផ្អើល កាលពីថ្ងៃអាទិត្យ ខណៈដែលដំបូងឡើយ ក្រុម Manchester United ហើយបន្ទាប់មក Everton ដែលសុទ្ធសឹងបានជួបការខកចិត្តដូចគ្នា។
Man United មានឱកាសក្នុងការកាត់បន្ថយពិន្ទុនាំមុខរបស់ក្រុម Man City មកនៅត្រឹម៥ពិន្ទុ ប៉ុន្តែ បានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ នៅលើទឹកដីក្រុម West Bromwich Albion។ បន្ទាប់មក ក្រុម Everton ក៏បានខ្ជះខ្ជាយឱកាសក្នុងការតាមស្មើពិន្ទុជាមួយនឹងក្រុមស្ថិតក្នុងទីក្រុងតែមួយ Liverpool ក្រោយពីបានលេងការប្រកួតតិចជាង២លើក ប៉ុន្តែ បានរងបរាជ័យក្នុងលទ្ធផល ២-០ លើទឹកដីខ្លួនឯងក្រោមស្នាដៃក្រុម Fulham។ ប៉ុន្តែ ទោះបីជាយ៉ាងណា ក្រុម Arsenal បានឡើងឈរនៅពាក់កណ្តាលតារាងវិញ ក្នុងចំណាត់ថ្នាក់លេខ១០ ខណៈដែលខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បានអបអរការចូលលេងក្នុងជម្រើសដំបូងជាលើកទី១របស់គេ ក្រោយពីការអវត្តមានដោយសារតែហេតុផលផ្ទាល់ខ្លួន តាមរយៈការស៊ុតបាល់បញ្ចូលទី៣គ្រាប់ ក្នុងពេលក្រុមខ្លួនទទួលជ័យជម្នះ ៤-២ លើក្រុម Leeds United។
ដោយឡែក ក្រុម Southampton បានលិចលុងកាន់តែជ្រៅ តាមរយៈការរងបរាជ័យក្នុងការប្រកួតលីកជាលើកទី៦ជាប់ៗគ្នា បន្ទាប់ពីចាញ់ក្រុម Wolverhampton Wanderers ២-១ ខណៈដែល Pedro Neto បានរកគ្រាប់បាល់ឈ្នះបញ្ចូលទីយ៉ាងល្អ៕
ប្រភបព័ត៌មាន៖ Channel News Asia