បរទេស៖ ខ្សែប្រយុទ្ធ Timo Werner បានបញ្ចប់ការមិនអាចរកបានគ្រាប់បាល់ក្នុងក្របខ័ណ្ឌ Premier League ខណៈដែលតារាឆ្នើមរបស់ក្លិប Chelsea រូបនេះ បានជួយឲ្យក្រុមខ្លួនដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ២-០ លើក្រុម Newcastle ខណៈដែលជ័យជម្នះនេះ បានជួយឲ្យក្រុមតោខៀវ ឡើងឈរលេខ៤ នៅលើតារាង កាលពីថ្ងៃចន្ទ។
Werner បានស៊ុតបាល់បំប៉ោងសំណាញ់ទីនៅជិតបញ្ចប់ការប្រកួតតង់ទី១ នាកីឡដ្ឋាន Stamford Bridge ក្រោយពីបានជួយឲ្យ Olivier Giroud រកបានគ្រាប់បាល់បើកឆាក សម្រាប់ក្រុមរបស់លោក Thomas Tuchel។ នេះគឺជាការបង្ហាញពីទម្រង់លេងដ៏ល្អមួយសម្រាប់ Werner ដែលមិនអាចរកបានគ្រាប់បាល់បញ្ចូលទីសោះក្នុងចំណោមការប្រកួតលីក១៤លើកបើគិតចាប់តាំងពីរកបានគ្រាប់បាល់ពេលប្រកួតជាមួយនឹងក្រុម Sheffield United កាលពីខែវិច្ឆិកា។ គ្រាប់បាល់តែ១គ្រាប់របស់កីឡាករវ័យ២៤ឆ្នាំរូបនេះ ក្នុងចំណោមការប្រកួត១៩លើកចុងក្រោយ ក្នុងរាល់យុទ្ធនាការទាំងអស់ បានកើតឡើងពេលប្រកួតជាមួយនឹងក្រុម Morecambe ក្នុងពាន FA Cup។
Werner ត្រូវបានចាត់ទុកថា ជាខ្សែប្រយុទ្ធម្នាក់ក្នុងចំណោមខ្សែប្រយុទ្ធវ័យក្មេងដ៏ឆ្នើមបំផុតនៅអឺរ៉ុប ក្រោយពីការផ្ទេររបស់គេក្នុងតម្លៃខ្លួន៥០លានផោន (ស្មើនឹង៦៩លានដុល្លារអាមេរិក) ពីក្លិប Werner ក្នុងពេលបិទរដូវកាល។ ជ័យជម្នះនេះមានន័យថា លោក Tuchel មិនទាន់ស្គាល់ចាញ់នៅឡើយទេ ក្នុងចំណោមការប្រកួត៦លើកបើគិតចាប់តាំងពីចូលជំនួសកន្លែងរបស់លោក Frank Lampard កាលពីខែមករា៕
ប្រភពព័ត៌មាន៖ Channel news Asia