បរទេស៖ Lionel Messi បានបង្កើតកំនត់ត្រាតាមស្មើវីរបុរស Raul Gonzales របស់ក្រុម Real Madrid សម្រាប់ការប្រកួត ក្របខ័ណ្ឌ Champions League ក្រោយស៊ុតបាល់បញ្ចូលទី១៧ឆ្នាំជាប់ៗគ្នា និងជាលើកទី១៣ក្នុងអាជីពដែលរកបានចាប់ពី២០គ្រាប់ឡើងទៅក្នុង១រដូវកាល។
ប្រធានក្រុមអ្នកមានបុណ្យ Barcelona ក្នុងនាមម្ចាស់ផ្ទះមានឪកាសរកបានគ្រាប់បាល់បញ្ចូលទីតែ១គ្រាប់ក្រុមភ្ញៀវ PSG នៅឯកីឡដ្ឋាន Camp Nou សម្រាប់ការប្រកួតជើងទី ១ វគ្គ ១៦ ក្រុមចុងក្រោយកាលពីថ្ងៃអង្គារក្នុងជំនួបបរាជ័យ ៤ទល់និង១។

គួររំលឹកថាគ្រាប់បាល់លើកដំបូងដែលម្ចាស់ពានបាល់មាស ៦សម័យវ័យ៣៣ឆ្នាំរូបនេះរកបាន នៅក្របខ័ណ្ឌ Champions League គឺនៅក្នុងឆ្នាំ ២០០៥ រីឯ Raul ធ្លាប់បានស៊ុតបញ្ចូលទីលើកដំបូងនៅឆ្នាំ១៩៩៥ ក្នុងនាមយុវជនក្លឹបមុនពេលរកគ្រាប់បាល់លើកចុងក្រោយនៅឆ្នាំ២០១១ពេលរូបគេផ្លាស់ទៅលេងនៅលីកកំពូលអាឡឺម៉ង់ជាមួយក្រុម Schalke៕
ប្រភពព័ត៍មាន៖ Goal
 
                