បរទេស៖ Real Madrid មានផែនការផ្ទេរយកខ្សែការពារ David Alaba បន្ទាប់ពីកីឡាករកាន់ឆ្នាំដ៏មានបទពិសោធន៏រូបនេះប្រកាសចាកចេញពីក្លឹប Bayern Munich នៅពេលបញ្ចប់រដូវកាលនេះ។គួរបញ្ជាក់ថាកីឡាករ ដែលអាច​មានសមត្ថភាពលេងនៅតួនាទីខ្សែការពារស្លាបឆ្វេងនិងកណ្តាល Alaba នឹងត្រូវក្លាយជាកីឡាករដែលគ្មានតម្លៃ​ខ្លួនជាមួយក្រុមការពារតំណែងជើងឯកអាឡឺម៉ង់ Bayern Munich ក្រោយចំណាយពេល១៣ឆ្នាំ។

Image result for ramos

កីឡាករអន្តរជាតិអូទ្រីសរូបនេះបានក្លាយជាគោលដៅមួយក្នុងចំណោមកីឡាករឆ្នើមៗមានដូចជា Dayot Upamecano, Kalidou Koulibaly និង Jules Kounde ក្នុងការផ្លាស់មកកាន់ទឹកដី Santiago Bernabeu។

Image result for ramos

ទោះយ៉ាងណា Upamecano បានចូលរួមជាមួយ Bayern Munich នៅចុងបញ្ចប់នៃរដូវកាលនេះខណៈ Kounde និង Koulibaly ហាក់មិនត្រូវរ៉ូវលើតំលៃសម្រាប់ក្រុមការពារតំណែងជើងឯក La Liga នៅរដូ​វ​ក្តៅនេះទេ។ ដូច្នេះជម្រើសដ៏ល្អគឺកីឡាករវ័យ២៨ឆ្នាំ Alaba នេះតែម្តងម្រាប់ក្រុមម្ចាស់ជើងឯក Champion League ១៣សម័យដើម្បីជំនួសប្រធានក្រុម Sergio Ramos ដែលបរាជ័យក្នុងការបន្តកិច្ច​សន្យាថ្មីជា​​មួយក្លឹប​ម្តង​ជាពីរដងទៅហើយនោះ៕

 

ប្រភពព័ត៍មាន៖ Sportsmole