បរទេស៖ Man United និងដកឃ្លាពីការតាមចរចាចុះហត្ថលេខានាំយក Jadon Sancho ពីក្លឹប Dortmund បន្ទាប់ពីសម្រេចបន្តកិច្ចសន្យាថ្មីដល់ខ្សែបម្រើ-ប្រយុទ្ធស្លាប Mason Greenwood ដល់ឆ្នាំ២០២៥កាលពីថ្ងៃអង្គារ។

គួររំលឹកថាក្រុមបិសាចក្រហមខកខានចុះកុងត្រានាំយកកីឡាករអន្តរជាតិអង់គ្លេស Sancho កាលពីដើមរដូវកាលនិងក្រោយពីខិតខំប្រឹងប្រែងតាមប្រម៉ាញ់អតីតយុវជនថ្នាលក្លឹប Man City អស់រយៈពេលជាយូរខណៈ Dortmund បានបដិសេធក្រោយផ្តល់សំណើរខុសតម្លៃដែលខ្លួនចង់បានច្រើនគួរសម ។

យ៉ាងណាមិញយោងគេហទំព័រ Daily Express បានអោយដឹងថា Man United បានបង្វែគោលដៅ និងបង្ហាញពីទំនុកដោយផ្តល់ឪកាស អោយ Greenwood ក្រោយពីចូលលេងបាន២០ដងគ្រប់ក្របខណ្ឌប្រកួតនៅរដូវកាលនេះទោះបីជារូបគេទើបតែរកគ្រាប់បាល់បញ្ចូលទីបាន តែ១គ្រាប់យ៉ាងណាក៏ដោយ។ បច្ចុប្បន្ន Man United ត្រៀមសម្លឹងឃើញឪកាសចូលប្រឡូកក្នុងទីផ្សារទិញដោះដូរកីឡាករនៅពេលបញ្ចប់រដូវកាលដោយ ចង់បានខ្សែការពារកណ្តាលមួយរូបទៀតមកពង្រឹងក្រុមតាមសំណើរបស់លោក Ole Gunnar Solskjaer៕
ប្រភពព័ត៍មាន៖ Sportsmole
